អ្នក​កាន់សីល​ឥណ្ឌា​ត្រៀម​ទទួល​មនុស្ស​១២​លាន​នាក់​សម្រាប់​ពិធីបុណ្យ​ងូតទឹក​លាងបាប​នៅ​ទន្លេ​គង្គា​

506
ចែករម្លែក
  • 20
    Shares

​អ្នក​កាន់សីល​ជាច្រើន​នាក់​កំពុង​ត្រៀមខ្លួន​ស្វាគមន៍​អ្នកធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ​រាប់លាន​នាក់ ដែល​ធ្វើដំណើរ​ដើម្បី​ងូតទឹក​ទន្លេ​ដ៏​ពិសិដ្ឋ​នៅ​ពិធីបុណ្យ​ឃុ​ម​មេ​ឡា (Kumbh Mela) ដែលមាន​អាយុកាល​រាប់​សតវត្សរ៍​។​

​អាជ្ញាធរ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​សបាន​និយាយថា អ្នកចូលរួម​ប្រហែល ១២ លាន​នាក់​រំពឹង​មកដល់​ទីក្រុង​អាល់​ឡា​ហា​បាដ (Allahabad) នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​សម្រាប់​ពិធីបុណ្យ​ធំ​បំផុត​របស់​ពិភពលោក​នេះ​។ ពិធីបុណ្យ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ទី​១៥​មករា​និង​បន្ត​រហូតដល់​ដើមខែ​មីនា​។​

​ទីក្រុង​បុរាណ​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ទន្លេ​ហ្គ៊ែ​ង​ជី​ស (Ganges-​ទន្លេ​គង្គា​) ទន្លេ​យ៉ា​មូ​ណា និង ទន្លេ​សា​រ៉ា​ស្វា​ទី ហើយ​ចំណុចប្រសព្វ​នៃ​ទន្លេ​ទាំង​៣​ត្រូវបាន​គេ​ចាត់ទុកថា​ពិសិដ្ឋ​បំផុត​នៅក្នុង​សាសនា​ហិណ្ឌូ​។​

​ពួក​អ្នក​កាន់សាសនា​ហិណ្ឌូ​ជឿថា ការ​ងូតទឹក​ទន្លេ​នៅ​ទីនោះ​អំឡុង​ពិធីបុណ្យ​ឃុ​ម​មេ​ឡា នឹង​ជួយ​លាង​អំពើ​បាប និង​រំដោះ​ព្រលឹង​ពី​ការស្លាប់​ជាតិ​មុន និង​ការចាប់​កំណើត​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស