នៅទសវត្សរ៍ឆ្នាំ ៩០ សតវត្សរ៍មុនទីលានរុក្ខកម្មសៀវជុងទានស្រុកឌីឈីងជាទីតាំងកាប់ឈើ របស់ក្រុមហ៊ុនទិញលក់ឈើនៅក្នុងតំបន់នោះ។ ក្នុងក្រុមហ៊ុនទិញលក់ឈើ លោក ហឺសាវយូវ និងមិត្ដរួមការងារជាច្រើនទៀតត្រូវទៅកាប់ឈើក្នុងព្រៃជារៀងរាល់ឆ្នាំដើម្បីទទួលបានចំណូល ពីអាជីវកម្មលក់ដូរឈើ ។ កាលនោះ អ្នកកាប់ឈើដូចលោក ហឺ សាវយូវ នៅស្រុកឌីឈីង មានចំនួន ១.៤៤៧ នាក់។
ប៉ុន្ដែដោយសារធនធានព្រៃឈើត្រូវបានកាប់បំផ្លាញជាបន្ថបន្ទាប់ដែលបណ្ដាលឲកើតមានបញ្ហាខ្វះខាតដើមឈើភ្នំនីមួយៗបាត់បង់ពណ៍បៃតងហើយបានបាត់ដីដ៏ច្រើននិងបានប៉ះពាល់ ដល់អេកូ-ធម្មជាតិ ។ ជាពិសេស នៅឆ្នាំ១៩៩៨ គ្រោះទឹកជំនន់យ៉ាងធ្ងនធ្ងរបានផ្ទុះឡើងនៅតាម ទន្លេយ៉ាងសេ ដូច្នេះរដ្ឋាភិបាលចិនបានសម្រេចចិត្ដហាមមិនឲកាប់ដើមឈើនៅគ្រប់ទីកន្លែង ហើយបានបញ្ជាឲស្ថាប័នពាក់ព័ន្ធទៅពិនិត្យការងារឲទាន់ពេលវាលា និងរឹបអូសឧបករណ៍កាប់ ឈើទាំងអស់ ។ តាំងពីពេលនោះមក អ្នកកាប់ឈើទាំង ១.៤៤៧នាក់នៅស្រុក ឌីឈីងបានក្លាយ ជាអ្នកដាំដើមឈើវិញ និងបានដើរតួនាទីជាអ្នកថែក្សារព្រៃឈើក្នុងតំបន់ ។
នេះបានធ្វើឲជីវិតរបស់លោក ហឺ សាវយូវ និងមិត្ដរួមការងាររបស់លោកមានការប្រែប្រួល ជាខ្លាំង ។ នៅរដូវផ្ការីក និងរដូវក្ដៅពួកគេត្រូវតែឡើងភ្នំដាំដើមឈឈើរឺឯនៅរដូវរងាពួកគេត្រូវ ទៅយាមល្បាតក្នុងព្រៃ ដើម្បីការពារកុំអោយមានអគ្គីភ័យ។
ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនោះ លោក ហឺ សាវយូវ និងមិត្ដរួមការងាររបស់លោកបានចូលរួម ថែក្សារនិងបណ្ដុះព្រៃឈើទំហំ៦៩៦០ ហិកតានិងដាំដើមឈើជាង ១.១៣៧ ហិកតាដែលបានធ្វើ ឲ្យធនធានព្រៃឈើនៅឃុំ សៀវជុងទានទទួលបានការរីកចម្រើនជានិរន្ដរ៍ និងបានធ្វើឲ្យ អេកូ-បរិស្ថាន នៅទីនោះកាន់តែមានភាពល្អប្រសើរជាងមុន ។ បច្ចុប្បន្នបរិមាណព្រៃឈើ នៅស្រុកឌី ឈីង បានកើនឡើងពី ២២៧លានម៉ែត្រគុបចំណែកអត្រាគ្របដណ្ដប់ដោយព្រៃ ឈើបានកើន ឡើងពី ៦៥,៤ ភាគរយៈ ដល់ទៅ ៧៥,៤ ភាគរយៈ។ បរិមាណ និងទំហំនៃព្រៃឈើ នៅស្រុក ឌី ឈីងសម្រេចបានកំណើនប្រកបដោយផ្លែផ្កា ៕ ដោយ ភឹង ស៊ី