អ្នក​កើត​ជំងឺ​មី​ញ៉ូ​ប​ចូរ​ជ្រើសរើស​អាហារ​ខាងក្រោម​នេះ ដើម្បី​ជួយ​ភ្នែក​

1899
ចែករម្លែក
  • 33
    Shares

បរិភោគ​ត្រឹមត្រូវ​ជាមួយនឹង​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ នឹង​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន សម្រាប់​សុខភាព​ពិសេស គឺ​ចំពោះ​ភ្នែក​របស់​អ្នក ។​

ដំឡូងជ្វា​
​ដំឡូងជ្វា​ផ្ទុក beta-carotene ជួយ​បង្កើន​ការមើលឃើញ​សម្រាប់​ភ្នែក​នៅពេល​យប់ ។ ទន្ទឹម​នោះ ដំឡូងជ្វា ក៏​សម្បូរ​វីតាមីន A, C, ប៉ូ​តា​ស្យូ​ម​, ម៉​ង​ហ្គា​ណេ​ស​…. ល្អ​បំផុត​សម្រាប់​សុខភាព​ភ្នែក​, ទប់ស្កាត់​ជំងឺ​អំពី​ភ្នែក ដូចជា​ឡើងបាយ​, កើន​សម្ពាធ​ភ្នែក​…. ។​

ពោត​
​ក៏ដូចជា​ដំឡូងជ្វា​ដែរ​, ពោត​សម្បូរ beta-carotene ពេល​ចូលក្នុង​សរីរាង្គ​នឹងត្រូវ​បាន​បំប្លែង​ទៅជា​វីតាមីន A ហេតុនេះ​ជា​អាហារ​ដ៏​ល្អ ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ជាង ។ ក្រៅពីនេះ វា​នៅ​ផ្ទុក folate, Lutein និង Zeaxanthin ជួយ​ទប់ស្កាត់​ជំងឺ​ភ្នែក​ដូចជា​បន្ថយ​ហានិភ័យ​ភ្នែក​ឡើងបាយ​, ទប់ស្កាត់​ការបំផ្លាញ​ជាតិ​ពណ៌​លឿង​ក្នុង​ភ្នែក​….. ។​

សូកូឡា​
​សូកូឡា​ផ្ទុក flavanol ដ៏​ច្រើន ជួយ​បង្កើន​បរិមាណ​ចរាចរ​ឈាម​ឡើង​ខួរក្បាល និង​បញ្ជូន​ទៅដល់​រ៉េ​ទីន ។ បរិភោគ​សូកូឡា​ជាប្រចាំ​នឹង​ជួយ​ឲ្យ​ភ្នែក​ល្អប្រសើរ​ជាង​យ៉ាងច្រើន ។ ក្នុង​សូកូឡា ពិសេស​សូកូឡា​ខ្មៅ នៅមាន​ពពួក​វីតាមីន​, សារជាតិ​រ៉ែ​ដូចជា​វីតាមីន A, ស្ពាន់​, riboflavin…. អាច​រារាំង​របួស​ចក្ខុប្រសាទ ក៏ដូចជា​ទប់ស្កាត់​ជំងឺ​ភ្នែក​យ៉ាង​ប្រសិទ្ធភាព ។​

អាហារ​គ្រាប់​
​អាហារ​គ្រាប់​ដូចជា​គ្រាប់​ឈូករ័ត្ន​, ស្វាយចន្ទី​, អាល់​ម៉ុ​ន​, សណ្តែកដី​… សុទ្ធតែ​សម្បូរ​វីតាមីន E មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺ​ស្ងួត​ភ្នែក ។ ពិសេស​ចំពោះ​អ្នក​អង្គុយ​មុខ​កុំព្យូទ័រ​ច្រើន នោះ​អាហារ​គ្រាប់​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​សុខភាព​ភ្នែក ។​

ល្ហុង​
​ល្ហុង​ជា​ផ្លែឈើ​សម្បូរ​វីតាមីន A, beta- carotene, វីតាមីន B, C, ប៉ូ​តា​ស្យូ​ម​….. ពុំ​ត្រឹមតែ​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​ស្បែក​ស្អាត តែ​នៅ​ការពារ​សុខភាព​ភ្នែក​ប្រសិទ្ធភាព​អស្ចារ្យ ៕​