អ្នក​ខេត្តកំពត​ប្រាថ្នា​សេចក្តីសុខ​និង​អំពាវ​ឱ្យមាន​ការរួម​គ្នា​លម្អ​បរិស្ថាន​ក្នុងឱកាស​ចូលឆ្នាំថ្មី​

199
ចែករម្លែក
  • 29
    Shares

ដោយៈ​បូកគោ​/​កំពត​:​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ហាក់​មានគំនិត​និង​បំណងប្រាថ្នា​តែមួយ​ដោយ​នាំគ្នា​បួងសួង​ប្រាថ្នា​សេចក្តីសុខ​សុវត្ថិភាព​ព្រមទាំង​អំពាវនាវ​ឱ្យមាន​ការបង្កើន​ក្តី​ស្រឡាញ់​ចំពោះ​បរិស្ថាន​តាមរយៈ​រក្សា និង​សម្អាត​អនាម័យ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ​។​

​លោក​បាន​សុផាន់​ពលរដ្ឋ​រស់នៅ​ភូមិ​តា​អង្គ​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​បាន​រៀបរាប់ថា​ឆ្នាំនេះ​គណៈកម្មការ​វត្ត​ត្រើយ​កោះ​បានរៀបចំ​លម្អ​បន្ថែម​នូវ​សោភ័ណភាព​ក្នុង​បរិវេណ​វត្ត​ដើម្បី​បង្កើន​ភាព​រីករាយ​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​មក​កម្សាន្ត​នាឱកាស​ចូលឆ្នាំថ្មី​ខាងមុខ​។​អ្វីដែល​អ្នកភូមិ​ក៏ដូចជា​ព្រះសង្ឃ​គណៈកម្មការ​វត្ត​ចង់បាន​នោះ​គឺ​ការសប្បាយ​ជាមួយ​ក្តី​សុខ​សុវត្ថិភាព​និង​ពោរពេញ​ដោយ​ភាពស្រស់ស្អាត​គ្រប់​ក្នុង​ទី​អារាម​ទាំងមូល​។

លោក​ញឹម​សា​រ៉ា​ត​នាយក​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​កំពត​ក្រុង​បាន​មានប្រសាសន៍ថា​ដោយមាន​ការណែនាំ​ពី​លោក​ប្រធាន​មន្ទីរអប់រំ​ក៏ដូចជា​ប្រធានការិយាល័យ​អប់រំ​ក្រុង​ឆ្នាំនេះ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​កំពត​ក្រុងមាន​ភ័ព្វវាសនា​បានរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដើម្បីឱ្យ​លោកគ្រូ​អ្នកគ្រូ​ព្រមទាំង​សិ​ស្សា​នុស​ស្សិ​សប្បាយរីករាយ​។​ជាមួយ​ព្រឹត្តិការណ៍​នេះដែរ​វិទ្យាល័យ​បាន​ភ្ជាប់​នូវ​ប្រធានបទ​ដ៏​សំខាន់​មួយ​ដើម្បីឱ្យ​យុវជន​ទាំងអស់​បាន​យល់ និង​បង្កើន​ការយកចិត្តទុកដាក់​នោះ​គឺ​បរិស្ថាន​ស្អាត​។

​លោកនាយក​បាន​បន្តា​ថា​ការជួបជុំ​ដោយមាន​ការលើក​យក​ល្បែង​របាំ​ប្រពៃណី​វប្បធម៌​មក​សម្តែង​នេះ​ជា​ផ្នែក​មួយ​ជំរុញ​ដល់​យុវជន​បាន ស្គាល់ ពិសេស​បង្កើន​ក្តី​ស្រលាញ់ សាមគ្គី​រវាង​គ្នា និង​គ្នា​។​យុវជន អ៊ូច រតនៈ សិស្ស​ថ្នាក់​ទី​១២(​ក​)​នៃ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​កំពត​ក្រុង​បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​ថា​

ឆ្នាំនេះ​ក្នុង​វិទ្យាល័យ​ខុសប្លែក​ពី​ឆ្នាំមុន​ដោយមាន​រៀបចំ​ពិធី​សង្ក្រាន្ត​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​សម្រាប់​ប្រជាជន​ខ្មែរ​ក៏ដូចជា​ផ្តល់ឱកាស​ចំពោះ​សិស្សានុសិស្ស​បាន​ស្គាល់​អំពី​ល្បែង​ប្រជាប្រិយ​និង​ទំនៀមទម្លាប់​ប្រពៃណីជាតិ​។​

​លោក សេក ចំណាន​រិ​ទ្ធ គ្រូបង្វឹក​ល្បែង​ប្រជាប្រិយ​បាន​រៀបរាប់ថា​ការរៀបចំ​ល្បែង​កម្សាន្ត​ដូចជា ការ​រាំ ទាញព្រ័ត្រ វាយក្អម ព្រមទាំង​សិល្បៈ​កម្សាន្ត​ជាច្រើន​ទម្រង់​ទៀត​គឺ​ក្នុង​បំណង​បង្កើត​ភាពសប្បាយ និង​ជា​កិច្ច​ស្វាគមន៍​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងអស់​ដើម្បី​បាន​យល់​ពី​វប្បធម៌​ខ្មែរ​។​អ្វីដែល​ជាការ​ចង់បាន​របស់លោក​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​គឺ​សន្តិភាព​ដោយ​បញ្ចៀស​នូវ​ការរើសអើង​ហើយ​ទទួលយក​ភាពសប្បាយ​រួមគ្នា​៕S/​