អ្នក​គួរ​ទទួលទាន “​ទឹក​ក្ដៅ​” ឬ “​ទឹក​ក្ដៅ​ឧណ្ហ​” ជាប្រចាំ​

805
ចែករម្លែក

ការទទួល​ទាន​ទឹក​ក្ដៅ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាប្រចាំ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ​។ ការទទួល​ទាន​ទឹក​ក្ដៅ​ឧណ្ហៗ​ធម្មតា​តែម្ដង​ប្រហែលជា​មិន​ផ្ដល់​រសជាតិ​ឆ្ងាញ់ អ្វី​ឡើយ ប៉ុន្តែ​អ្នក​អាច​ទទួលទាន​ជា​ប្រភេទ​តែ កាហ្វេ ឬ​ទឹក​ក្រូចឆ្មារ​។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ល្អៗ​នៃ​ការ​ទទួលទាន​ទឹក​ក្ដៅ ឬ ទឹក​ក្ដៅ​ឧណ្ហ ៖

១. បំបាត់​ការឈឺចាប់​
​ការទទួល​ទាន​ទឹក​ក្ដៅ​ឧណ្ហៗ​អាចជួយ​បំបាត់​អា​ការៈឈឺ​ក្បាល​និង​អាកា​រៈ​ឈឺពោះ​ពេល​មក​រដូវ​បាន​យ៉ាង​ប្រសើរ​ឆាប់រហ័ស​។ នោះ​ក៏​ព្រោះតែ​កម្ដៅ​ពី​ទឹក​ក្ដៅ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ មាន​ប្រសិទ្ធិភាព​សម្រួល​សាច់ដុំ​ពោះ​ផ្ដល់​អារម្មណ៍​ធូរស្បើយ​ពី​ការឈឺចាប់​និង​រមួល​។​

២. កម្ចាត់​ជាតិពុល​
​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​ពែង​នៅពេល​ព្រឹក​អាចជួយ​សម្អាត​រាងកាយ​បន្សាប​ជាតិពុល​គួរឱ្យកត់សម្គាល់​។ ទឹក​និង​សារធាតុ​រាវ​ដទៃទៀត​ជួយ​បំបែក​អាហារ​ក្នុង​ក្រពះ ព្រមទាំង​ពង្រឹង សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ល្អប្រសើរ​។

៣. សុខភាព​សក់​
​ការទទួល​ទាន​ទឹក​ក្ដៅ ឬ ទឹក​ក្ដៅ​ឧណ្ហៗ​អាចជួយ​អ្នក​ឱ្យ​រក្សាបាន​នូវ​ភាព​ទន់​រស់​រវើក និង​មាន​ពន្លឺ​នៃ​សក់​។ ជាតិ​ទឹក​ជួយ​ពង្រឹង​ឬ​ស​នៃ​ស​សៃ​សក់​ដែល​ចាំបាច់​ណាស់​សម្រាប់ រក្សា​សុខភាព​សក់​រឹងមាំ​។​

៤. សុខភាព​ស្បែក​
​ការទទួល​ទាន​ទឹក​ក្ដៅ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​និង​ទប់ស្កាត់ បញ្ហា​ខ្សោះ​ជាតិ​ទឹក​។ វា​មាន​ប្រយោជន៍​ណាស់​សម្រាប់​ស្បែក​ស្ងួត​។ វា​ក៏​សំខាន់​ក្នុងការ រក្សាបាន​នូវ​សុខភាព​ស្បែក​ល្អប្រសើរ​ខណៈដែល​វា​ជួយ​បង្កើន​ចរន្តឈាម​ហូរ​ឆ្លងកាត់ ពេញ​ក្នុង​រាងកាយ​ផ្ដល់​ពណ៌​ស៊ី​ជំ​ពូ​ដល់​ស្បែក​។​

៥. បង្កើន​ចរន្តឈាម​
​ការទទួល​ទាន​ទឹក​ក្ដៅ​ឧណ្ហ ឬ ទឹក​ក្ដៅ​ជួយ​កម្ចាត់​ការប្រមូលផ្ដុំ​កាកសំណល់​ក្នុង​ប្រព័ន្ធ ស​សៃ​ប្រសាទ​បង្កើន​ចរន្តឈាម​រត់ ហើយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​រាងកាយ​។​

៦. បំបាត់​អាកា​រៈ​ទល់លាមក​
​ការទទួល​ទាន​ទឹក​ក្ដៅ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​នៅពេល​ពោះ​ទទេរ​កំឡុងពេល​ព្រឹក​អាច ជួយ​បង្កើន​ចលនា​នៃ​ពោះវៀន​។ ដំណើរការ​នេះ​ជួយ​បំបែក​អាហារ​ជា​ផ្នែកៗ​និង​បង្កើន ជាតិ​ទឹក​ដើម្បី​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​៕ ដោយៈ health.com.kh