អ្នក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់​ត្រូវ​ជន​ឆ្លៀតឱកាស​លួច​ម៉ូតូ​ទូរស័ព្ទ​និង​កាបូប​លុយ​អស់​

549
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​យុវជន​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ក្លិប​ប្លូ​ឡាញ​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្ដាលឱ្យ​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​២​នាក់​នៅត្រង់ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​ភូមិ​ស្ទឹងមានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២១​ខែមិថុនា ឆ្នាំ​២០១៩​។

សព​ជនរងគ្រោះ​មានឈ្មោះ ផា ចាន់​ភឿ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​របរជាង​ឡាន ស្នាក់នៅ​ម្ដុំ​ស្តុប​ទេព​ផន​និង​មាន​ស្រុកកំណើត​ខេត្តតាកែវ ​ជា​ម្ចាស់​ម៉ូតូ​និង​ជា​អ្នក​ឌុប​។​រីឯ​ជនរងគ្រោះ​២​នាក់​ទៀត​ដែល​របួសធ្ងន់ ទី​១​ឈ្មោះ​ហុង ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ ទី​២​ឈ្មោះ​ពេជ្រ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ។​

​ប្រភព​បានឱ្យដឹងថា ​គ្រា​ដែល​ជនរងគ្រោះ​ទាំង​៣​នាក់​កំពុង​ដេក​ដួល​ស្លាប់​និងរបួសនៅ​នឹង​កន្លែង​ ស្រាប់តែ​លេចមុខ​ជន​ឆ្លៀតឱកាស​មក​លួច​យក​ម៉ូតូ​និង​របស់​មានតម្លៃ​របស់​ពួកគេ​ទៅ​បាត់​ថែមទៀត​។​បន្ទាប់មក​ទើប​មាន​រថយន្ត​សង្គ្រោះបន្ទាន់​ចេញមក​ដល់​ដឹក​ជនរងគ្រោះ​២​នាក់​ដែល​រងរបួស​ធ្ងន់​ដើម្បី​ជួយសង្គ្រោះ​៕S/​Ha