អ្នក​ឃុំ​រុងរឿង​ទទួលបាន​ព្រះវិហារ​ថ្មី​មុន​ឆ្នាំ​ថ្មី​មកដល់​

1242
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ/​​ភ្នំពេញៈ​ព្រះវិហារ​ថ្មី​នៃ​វត្ត​ពោធិ៍​ចេតិយ​សិរី​សេដ្ឋា ហៅ​វត្ត​ក្ដី​ត្នោត​ក្នុង​ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ​ដែលមាន​តម្លៃ​ជាង​ពីរ​សែន​ដុល្លារ​អាមេរិក​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​ខណ្ឌសីមា​កាលពី​ថ្ងៃទី​២៥​ខែមីនា​ក្រោម​អធិបតីភាព​លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​​គណៈកម្មាធិការ​កណ្ដា​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្ទោង​។​

លោកជាចាន់តូកាត់ប្ញសីមាព្រះវិហារ​ថ្មី​នៃ​វត្ត​ពោធិ៍​ចេតិយ​សិរី​សេដ្ឋា ហៅ​វត្ត​ក្ដី​ត្នោត​ក្នុង​ឃុំ​រុងរឿង

​ព្រះវិហារ​ថ្មី​នេះ​កសាង​ពី​ថ្ម ប្រក់​ក្បឿង​ទំហំ​១៦ ម៉ែត្រ​គុណ​២៦ ម៉ែត្រ និង​ចំណាយ​ថវិកា​ចំនួន​២២១.៦៦០​ដុល្លា​អាមេរិក​។​ថវិកា​នេះ​បាន​កម្លាំង​សាមគ្គី​របស់​ពុទ្ធបរិស័ទ​និង​សប្បុរសជន​ជិត​ឆ្ងាយ​ពិសេស​គឺ​លោក ជា ចាន់តូ និង លោកស្រី​ខៀវ​ស៊ីណា​។​
មានប្រសាសន៍​ក្នុង​ពិធី​នេះ​លោក​ជា ចាន់តូ បាន​បញ្ជាក់ថា​​រាល់​សមិទ្ធផល​ដែល​កសាងបាន​កន្លងមក ពិសេស​នៅលើ​ទឹកដី ឃុំ​រុង​រឿងនេះ​គឺ​បានមក​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព រួម​នឹង​គោ​លន​យោ​​បាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​។​ពីមុន​នេះ​នា​អំ​ឡុ​ទសវត្ស​៨០​តំបន់​ឃុំ​រុងរឿង​នេះ​នៅតែ​ញ៉ាំ​ញី​ដោយ​សង្គ្រាមស៊ីវិល​នៅឡើយ​ដែល​ធ្វើ​ឲ្យ​យើង​គ្មាន​ឱកាស​កសាង​និង​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃ​នេះឡើយ​។​ដូចនេះ​សន្តិភាព​មានតម្លៃ​ធំធេង​ណាស់​សម្រាប់​ប្រជាជន​គ្រប់ៗ​រូប ពិសេស​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ព្រោះថា​សុខសន្តិភាព និង ស្ថិរភាព​ខាង​នយោបាយ​នោះ​គឺជា​ឱកាស​មាស​នៅក្នុង​ការកសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ដ៏​ពិតប្រាកដ​។

ក្នុងឱកាស​នោះ ជា ចាន់តូ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្ដ​ច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហ៊ុន​រ៉ានី​ហ៊ុន សែន មាន​បច្ច័យ​ចំនួន​៤០​លាន​រៀល​ប្រគេន​ដល់​​វត្ត​ក្ដី​ត្នោត និង​បាន​ចែកជូន​ថវិកា ក្រណាត់​​ស ជូន​លោក​យា​លោកតា​២០០​នាក់ និង បាន​ចែក ថវិកា និង សម្ភារៈ​សិក្សា ដល់​លោកគ្រូ អ្នកគ្រូ ៥៩​នាក់​និង​សិ​ស្សា​​នុ​សិស្ស​ចំនួន​៦៦៣​នាក់​ផងដែរ ៕MN