អ្នក​ចូលចិត្ត​ទទួលទាន​អាហារ​ម្នាក់ឯង ចូរ​ប្រយ័ត្ន​

888
ចែករម្លែក

​និយាយ​ដល់​រឿង​ទទួល ទាន​អាហារ​ម្នាក់ឯង​, យើង​ទាំងអស់ គ្នា​នឹង​គិតដល់​ភាព​ឯកោ ប៉ុន្តែ​ការ ស្រាវជ្រាវ​មួយ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី មួយ​បង្ហាញថា អ្នក​ទទួលទាន​អាហារ តែម្នាក់ឯង​ជា ប្រចាំ​អាចមាន​ហានិភ័យ ខ្ពស់​កើត​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម ។​
​ ​
​ប្រៀប​នឹង​អ្នក​តែង​បរិភោគ អាហារ​យប់​ជាមួយ​អ្នកផ្សេង​, បុរស​ដែល​ទទួលទាន​អាហារ​តែ ម្នាក់ឯង​តិច បំផុត​២​ដង ក្នុង​១​ថ្ងៃ មាន​ហានិភ័យ ខ្ពស់​កើត​ជំងឺ​បំប្លែង ដែលមាន​ចាប់ពី​៣ ឬ ច្រើន​កត្តា​ហានិភ័យ​រួមមាន​លើស ឈាម​, កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង​ទឹកនោម ផ្អែម ៘​
​ ​
​ដើម្បី​ស្រាវជ្រាវ​ថា តើ​វា​មាន ឥទ្ធិពល​យ៉ាងដូចម្តេច​ដល់​ជំងឺ​បំប្លែង ជំងឺ​១​កំពុងមាន​សន្ទុះ កើន​ឡើងលើ ទូទាំង​ពិភពលោក ពួក​អ្នកស្រាវជ្រាវ បាន​ប្រៀបធៀប​ទិន្នន័យ​សុខភាព​ពី​ជន ជាតិ​កូរ៉េខាងត្បូង​៧.៧២៥​នាក់ ។ ក្រោយពេល​សម្រួល​កត្តា​ទាំងឡាយ ដូចជា​វ័យ​, បារី និង​ស្រា​, រយៈពេល ហាត់ប្រាណ​… លទ្ធផល​ទទួលបាន​គឺ ចំពោះ​បុរស​ទទួលទាន​អាហារ​ម្នាក់ឯង ត្រូវបាន​ចាត់ទុកថា​ធ្វើឱ្យ​កើន​ហានិភ័យ ធាត់​៤៥​ភាគរយ និង ៦៤​ភាគរយ ហានិភ័យ​មាន​ជំងឺ បំប្លែង ។ ចំពោះ​ស្ត្រី នោះ​មាន​ហានិភ័យ​កើត​ជំងឺ​បំប្លែង​ទាប ជាង​គឺ​២៩​ភាគរយ ប្រៀប​នឹង​អ្នកទទួល ទាន​អាហារ​មាន​គ្នា ៕ ប្រែ​សម្រួល​: រតនៈ​