អ្នក​ចូលចិត្ត​មឹក​ត្រូវ​ម៉ាច់ ! ទាំងនេះ​ជា​អត្ថប្រយោជន៍​មឹក​ចំពោះ​សុខភាព​

1474
ចែករម្លែក

​មឹក គឺជា​ប្រភព​នៃ​សារធាតុ ចិញ្ចឹម​ដ៏​ល្អ​មួយ​ដែល​មនុស្ស​ភាគច្រើន មិនបាន​ចាប់អារម្មណ៍​ដឹង ។ មឹក គឺ​ប្រភេទ​នៃ​អាហារ​គ្រឿង​សមុទ្រ​ដែល មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ញា​ញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ចាំបាច់​សម្រាប់​រក្សាបាន​នូវ សុខភាព​ល្អប្រសើរ ។ អត្ថបទ ខាងក្រោម​នឹង​បង្ហាញ​ពី អត្ថប្រយោជន៍​ដ៏​ល្អប្រសើរ​មួយចំនួន នៃ​ការ​ទទួលទាន​មឹក​ចំពោះ​សុខភាព​៖
​ ​
១-​បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម​
​មឹក គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ ជាតិ​រ៉ែ​សំខាន់ៗ និង​សារធាតុចិញ្ចឹម ។ ប្រូតេអ៊ីន​, វីតាមីន និង​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា ៣ ក៏ដូចជា​ជាតិ​ដែក​ដែលមាន វត្តមាន​ក្នុង​មឹក ធ្វើឱ្យ​ការទទួល​ទាន គ្រឿង​សមុទ្រ​នេះ គឺ​ល្អប្រសើរ​ចំពោះ សុខភាព​រាងកាយ​ក្នុងការ​បង្កើន បរិមាណ នៃ​កោសិកា គ្រាប់​ឈាមក្រហម ។ កោសិកា​ឈាមក្រហម​ដើរ តួនាទី​យ៉ាងសំខាន់​ក្នុង​រាងកាយ​មនុស្ស ។ ប្រូតេអ៊ីន​អេ​ម៉ូ​ក្លូ​ប៊ី​ន នៅក្នុង​កោសិកា​ឈាមក្រហម​ដើរតួនាទី ចាំបាច់​ក្នុងការ​ដឹកនាំ​អុកស៊ីសែន ទៅកាន់​គ្រប់​សរីរាង្គ​ខាងក្នុង​នៃ​រាងកាយ ហេតុនេះ​វា គឺ​សំខាន់​ណាស់​ក្នុងការ​ទប់ស្កាត់​ជំងឺ បេះដូង ។​
​ ​
២-​សុខភាព​បេះដូង​
​ត្រឹម​បរិមាណ​៨៥​ក្រាម​នៃ មឹក​ធម្មតា គឺមាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ២០៩​មិ​ល្លី​ក្រាម ។ នេះ​ប្រហែលជា​៤ ភាគរយ នៃ​៤.៧០០​មិ​ល្លី​ក្រាម នៃ​ជាតិ ប៉ូ​តា​ស្យូ​ម​ដែល​រាងកាយ​ត្រូវការ​ប្រចាំ ថ្ងៃ ។ ប៉ូ​តា​ស្យូ​ម មាន​ប្រសិទ្ធភាព​បង្កើន សុខភាព​បេះដូង និង​រក្សា​អត្រា​នៃ ចង្វាក់បេះដូង ហើយក៏​ជួយ​កាត់បន្ថយ សម្ពាធ​ឈាម​ផងដែរ នេះ​បើ​យោងតាម វិទ្យាស្ថាន​សុខភាព Linus Pauling ។ ការទទួល​ទាន​មឹក​ក៏​ជួយ​រាងកាយ​ក្នុង ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​បេះដូង ហើយ ថែមទាំង​ជួយ​ការពារ​កោសិកា​មិនឱ្យ ទទួលរង​ការបំផ្លាញ​តាមរយៈ​បរិមាណ នៃ​វីតាមីន E​ដែល​វា​មាន​ផ្ទុក ។ ត្រឹម ៨៥​ក្រាម​នៃ​មឹក​មាន​ផ្ទុក​វីតាមីន E ដល់​ទៅ​៧​ភាគរយ នៃ​វីតាមីន ១៥ មិ​ល្លី​ក្រាម ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ ។​
​ ​
៣-​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
​មិន​ដូចនឹង​អាហារ​សមុទ្រ ផ្សេងទៀត ដែល​បង្កើន​កម្រិត​កូ​ឡេ​-​ស្តេ​រ៉ូ​ល ក្នុង​ឈាម​នោះទេ មឹក គឺអាច​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល នៅ ពេល​អ្នក​ទទួលទាន​វា ដោយសារ​មឹក ឆៅ​មាន ផ្ទុក​ជាតិ​ខ្លាញ់​ទាប ។ វា​ត្រូវបាន បង្ហាញ​ឱ្យដឹង​តាម​វិទ្យាសាស្ត្រ​ថា មឹក ចំនួន​១០០​ក្រាម គឺមាន​ផ្ទុក​កាឡូរី​ទាប បំផុត​ប្រហែលជា​១,៤​ក្រាម​ប៉ុណ្ណោះ ។​
​ ​
៤-​កាត់បន្ថយ​ការ​រលាក​
​ការ​រលាក​រ៉ាំរ៉ៃ​អាចធ្វើ​ឱ្យមាន ការ​រលាក​ដល់​សរសៃ​ឈាម ដែល​បង្ក​ហានិភ័យ​នៃ​ជំងឺ​ដាច់ សរសៃឈាម​ខួរ ក្បាល និង​ជំងឺ​គាំងបេះដូង គំរាម កំហែង​ដល់​អាយុជីវិត ។ ទោះជា​យ៉ាង ណា ការទទួល​ទាន​មឹក អាចជួយ​ដោះ ស្រាយ​បញ្ហា​នេះ​បាន ដោយសារ​វា​ជា​អាហារ​មួយ​ប្រភេទ ដែល​ប្រឆាំងនឹង ការ​រលាក ហើយ​រារាំង​រាងកាយ​មិន ឱ្យ​បង្ក​ការ​រលាក​ច្រើនពេក ។​
​ ​
៥-​បង្ការ​ជំងឺ​រលាក​សន្លាក់
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន បង្ហាញថា អ្នក​ដែលមាន​ជំងឺ​រលាក សន្លាក់​រ៉ាំរ៉ៃ គឺមាន​ផ្ទុក កម្រិត​សេ​លេនីន តិច​នៅក្នុង​ឈាម​របស់​ពួកគេ ។ សេ​លេនីន គឺ​ត្រូវបាន​គេ​ស្គាល់​ថា ជា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ សម្រាល​អាការ​នៃ​ជំងឺ​រលាក​សន្លាក់​តាមរ​យៈ​ការ កម្ចាត់​រ៉ាឌីកាល់​សេរី ។ អ្វីដែល​សំខាន់​នោះ គឺ​មឹក​មាន​ផ្ទុក​ជាតិ រ៉ែ​សេ​លេនីន​ដល់​ទៅ​ប្រមាណ ជា​៦៣ ភាគរយ​ឯណោះ ។ ដូច្នេះ​អ្នក​គួរ​បន្ថែម មឹក​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី ចៀស​ផុតពី​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​
​ ​
​ចំណុច​គួរ​ប្រុងប្រយ័ត្ន​
– ដើម្បី​ចៀសវាង​ការពុល​មឹក ខាងក្រោម​ជា​អ្វីដែល​អ្នក​គួរ​ធ្វើ និង មិនគួរ​៖
– ជ្រើស​រើសយក​មឹក​ស្រស់ៗ ហើយ​រក្សាទុក​វា​នៅ​ឱ្យបាន​ត្រឹមត្រូវ​ក្នុង សីតុណ្ហភាព​ពី​០​ទៅ​៥​អង្សា​សេ ។​
– ទិញ​មឹក​ពី​ប្រភព​ដែល​អាច​ជឿ ទុកចិត្តបាន ដើម្បី​ប្រាកដថា មិនមែនជា មឹក​ខូចគុណភាព ។​
– លាង​សម្អាត​ឱ្យបាន​ត្រឹមត្រូវ ដោយ​ប្រឡេះ​ក្បាល​ចេញ​, ហូត​ទ្រនុង ចេញ ក៏ដូចជា​ទឹក​មឹក ហើយ​លាង​ដុស សម្អាត​សាច់​មឹក​ឱ្យ​ស្អាត​សព្វ​ជាមួយ នឹង​ទឹក​ធម្មតា សឹម​យកទៅ​ចម្អិន ៕ ដោយ​៖ health.com.kh​