អ្នក​ច្នៃប្រឌិត​បារាំង​ម្នាក់​យក​យានជំនិះ​ថ្មី​ហោះ​លើ​មេឃ​សម្តែង​ជូន​មេដឹកនាំ​អឺរ៉ុប​អំឡុង​ពិធីបុណ្យ​ជាតិ​នៅ​ទីក្រុង​ប៉ារីស​(វីដេអូ)

519
ចែករម្លែក

​ពួក​មេដឹកនាំ​អឺរ៉ុប​រួមទាំង​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បានទទួល​ចំណី​អារម្មណ៍​ពី​ការបង្ហាញ​ការ​ជិះ Flyboard លើ​អាកាស ជា​ប្រភេទ​យានជំនិះ​ហោះ​ខ្នាតតូច​ស្រដៀង Hoverboard បង្កើតឡើង​ដោយ​ជើងឯក​ជិះ​ម៉ូតូ​ទឹក លោក​ហ្វ្រែ​ង​គី ហ្សា​ប៉ា​តា (Franky Zapata) អំឡុង​ពិធី​បុណ្យជាតិ​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​កក្កដា​។​

​លោក​ហ្សា​ប៉ា​តា​បាន​កាន់​នូវ​អ្វីមួយ​ដែល​ហាក់ដូចជា​កាំភ្លើង​វែង​គ្មាន​គ្រាប់ (​កាំភ្លើង​ក្លែងក្លាយ​) ខណៈដែល​គាត់​ហោះ​រំលង​លើ​កងទ័ព​បារាំង​នៅលើ​វិថី Avenue des Champs-Élysées ជាមួយនឹង​ទង់ជាតិ​នៃ​គំនិត​ផ្តួចផ្តើម​អន្តរាគមន៍​អឺរ៉ុប​ដែលជា​កិច្ចព្រមព្រៀង​ដើម្បី​សម្របសម្រួល​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចំនួន ១០​។ នៅក្នុង​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​ដោយ​ទូរទស្សន៍ France 2 លោក​ម៉ា​ក្រុង​ត្រូវគេ​មើលឃើញ​នៅ​ស្ងៀម​ក្នុង​ទឹកមុខ​ស្មើ​មិន​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​បច្ចេកវិជ្ជា​ថ្មី​ទាំងស្រុង​មួយ​នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ហ្វ្រែ​ង​គី ហ្សា​ប៉ា​តា ជិះ Flyboard សម្តែង​ជូន​មេដឹកនាំ​អឺរ៉ុប​រួមទាំង​លោក​ម៉ា​ក្រុង​បាន​ទស្សនា​អំឡុង​បុណ្យជាតិ​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​ប៉ារីស