អ្នក​ច្នៃ​ម៉ូត​តៃវ៉ាន់​អាយុ ៤៣ ឆ្នាំ​មុខ​ដូច​ក្រមុំ​អាយុ​ខ្ទង់​២០​ឆ្នាំ ប្រាប់​អំពី​ទម្លាប់​ថែរក្សា​ស្បែក​របស់​នាង​ឱ្យនៅ​ក្មេង​វ័យ​

1019
ចែករម្លែក

​អ្នក​ច្នៃ​ម៉ូត​តៃវ៉ាន់ នាង លូ​រ៉េ ស៊ូ (Lure Hsu) បាន​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត ដោយសារតែ​មនុស្ស​មិនអាច​ជឿ​នឹង​សម្រស់​ក្មេង​វ័យ​របស់​នាង​នៅ​អាយុ​ចំណាស់​របស់​នាង​។​

​នាង​ស៊ូ​អាយុ ៤៣ ឆ្នាំមាន​ស្បែក​ស្រស់ថ្លា​តឹង​ណែន​ដូច​និស្សិត​ស្រី​អាយុ ២៣ ឆ្នាំ​។​

​ហើយ​ខណៈដែល​ហ្សែ​ន​ពិតជា​ដើរតួ​យ៉ាងសំខាន់​ក្នុង​សម្រស់​ធម្មជាតិ​មិនចេះ​ចាស់​របស់​នាង នាង​ស៊ូ​ក៏​ប្រកាន់ខ្ជាប់​នូវ​របប​អាហារ​ដ៏​តឹងរ៉ឹង​និង​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ធានា​ឱ្យ​រូបរាង​ស្អាត​របស់​នាង​មិន​បាត់បង់​ផងដែរ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី Friday របស់​តៃវ៉ាន់ ស្ត្រី​វ័យ​កណ្តាល​រូបនេះ​បាន​លើកឡើងថា បញ្ហា​ស្បែក​ភាគច្រើន​គឺអាច​ដោះស្រាយបាន ដោយ​ការរក្សា​សំណើម​ស្បែក​ឱ្យ​ញឹកញាប់​។​

​នាង​តែងតែ​បង្ហាញ​ពី​ផលិតផល​ដែល​នាង​ចូលចិត្ត​បំផុត​ផងដែរ រួមមាន ផលិតផល​ថែ​ស្បែក SK-II និង La Prairie នៅលើ​ទំព័រ​អ៊ី​ន​ស្តា​ក្រាម ទៅកាន់​អ្នកគាំទ្រ​ចំនួន ៧១៤.០០០ នាក់​របស់​នាង​។​

​ស្បែក​ស​ម៉ត់​រលោង​រប​ស់​នាង​ស៊ូ​ហាក់ដូចជា​នាង​មិនបាន​ចំណាយពេល​យូរ​ក្រោម​កម្តៅថ្ងៃ​នោះទេ ប៉ុន្តែ​នាង​បាន​និយាយថា នាង​ចេញ​អាំង​ថ្ងៃ​យូរៗ​ម្តង​។​

​ប៉ុន្តែ​នាង​បាន​ប្រាប់​ទស្សនា​វ​ដ្តី​ថា ការ​អាំង​ថ្ងៃ​គឺជា​រឿង​កម្រ​ណាស់ ព្រោះ​ព្រះអាទិត្យ “​ធ្វើឱ្យ​ស្បែ​កនាង​ស្ងួត និង អាចធ្វើ​ឱ្យចេញ​ស្នាម​ជាំ​ច្រើន​កន្លែង​”​។​

​ក្នុងការ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់​របស់​ពន្លឺព្រះអាទិត្យ ស្ត្រី​អាយុ ៤៣ ឆ្នាំ​រូបនេះ​តែងតែ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ មុនពេល​ចេញ​ក្រៅ​។​

​ដើម្បីឱ្យ​ស្បែក​កាន់តែ​ស្អាត​តឹង​ណែន នាង​ស៊ូ​បាន​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​របប​ថែរក្សា​ស្បែក​ជាប្រចាំ​ជាមួយនឹង​ថ្នាំលេប ដូចជា វីតាមីន C និង​កូ​ឡា​ជែ​ន​៕ ដោយ៖ កញ្ញាដាលីស

នាង លូ​រ៉េ ស៊ូ មើល​មួយ​ភ្លែត​មិនដឹងថា​មាន​អាយុ ៤៣ ឆ្នាំ​នោះទេ