អ្នក​ច្នៃ​ម៉ូត​ផ្ទះ​២​នាក់ បង្កើត​ផ្ទះមួយ “​វិល​យោល​យោគ​” តាម​សន្ទុះ​ខ្យល់​បក់​

2125
ចែករម្លែក
  • 8
    Shares

​រូបភាព​និង​វីដេអូ​គួរឱ្យភ្ញាក់ផ្អើល​បានបង្ហាញ ផ្ទះ​កញ្ចក់​មើលឃើញ​ឆ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង​ដ៏​គួរឱ្យកត់សម្គាល់​កំពុង​វិល​ចុះឡើង​តាម​ល្បឿន​ខ្យល់ អាស្រ័យ​លើ​កន្លែង​ដែលមាន​ទម្ងន់​សង្កត់ធ្ងន់​ជាង​។​

​រូបភាព​និង​វីដេអូ​នេះ​បានបង្ហាញ​ពី​ភាព​ទ្រេត​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ក្នុងផ្ទះ​នេះ ខណៈដែល​អ្នករស់នៅ​ក្នុង​ផ្ទះ​២​នាក់​ធ្វើ​បំលាស់​ទី​ចុះឡើង​នៅ​ខាងក្នុង​។​

​រូបភាព​ផ្សេងទៀត​បានបង្ហាញ​ឱ្យ​មនុស្ស​២​នេះ​សម្រាក​នៅ​ចុង​រានហាល​នីមួយៗ​នៃ​បន្ទប់ទទួលភ្ញៀវ ខណៈដែល​អ្នក​ទាំង​២​ក៏​ដើរ​ចុះឡើង​នៅ​ខាងក្នុង​ផ្ទះ​ផងដែរ ដែល​អាច​មើលឃើញ​តាម​បង្អួច​កញ្ចក់​ថ្លា​។​

​ផ្ទះ​គំរូ ReActor គឺជា​ស្នាដៃ​ថ្មី​បំផុត​នៅក្នុង “​ស្ថាបត្យកម្ម​ទំនាក់ទំនង​សង្គម​” សាកល្បង​របស់​វិចិត្រករ​ល្បី​ជា​អន្តរជាតិ​ទាំង​២ ដែលមាន​ឈ្មោះថា អា​ឡិច ស្វេ​ឌ័​រ (Alex Schweder) និង វ៉ាដ សែ​ល​លី (Ward Shelley)​។​

​គម្រោង​ហៅថា ReActor គឺជា​ផ្ទះ​បង្វិល​ដែលមាន​ប្រវែង ១៣ ម៉ែត្រ​គុណ​នឹង​២,៥ ម៉ែត្រ ទ្រ​លំនឹង​នៅលើ​សសរ​កម្ពស់ ៤,២ ម៉ែត្រ ស្ថិ​នៅ​ឧទ្យាន​សិល្បៈ​ចម្លាក់ Art Omi នៅ​រដ្ឋ​ញូវយ៉ក​។​

​ផ្ទះ​នេះ​នឹង​វិល​ហើយ​ទ្រេត​ចុះឡើង​ទៅតាម​សន្ទុះ​ខ្យល់​បក់ និង ទម្ងន់​ផ្អៀង​ទៅ​ផ្នែក​ម្ខាង​ណាមួយ​នៃ​ផ្ទះ​៕ ដោយ ៖កញ្ញាដាលីស

ផ្ទះ ReActor វិល​និង​ទ្រេត​ចុះឡើង​អាស្រ័យ​លើ​ទម្ងន់​ផ្ទុក​និង​សន្ទុះ​ខ្យល់​បក់
#