អ្នក​ជាតិនិយម​ផ្ទុះ​កំហឹង​ផ្អើល​ដល់​នាយករដ្ឋមន្ត្រី ក្រោយ​ស្បែកជើង​ផលិត​នៅ​ប៉ារីស ប្រើ​ពណ៌​ទង់ជាតិ​ថៃ​

1084
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជា​ឱ្យ​ក្រសួងការបរទេស និង​ស្ថាប័ន ពាក់ព័ន្ធ​នានា​បើក​ការស៊ើបអង្កេត​ករណី​ស្បែកជើង​លេង​ម៉ូត​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ដែល​បាន​ប្រើ​ពណ៌​ទង់ជាតិ​ថៃ នៅក្នុង​ម៉ូត​ច​នា​របស់ខ្លួន​បន្ទាប់ពី​អ្នក​ជាតិនិយម​មួយចំនួន ដែល​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ខឹង​យ៉ាងខ្លាំង​ដោយសារតែ​រឿងនេះ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បានលើកឡើង​កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែតុលា​ថា “​ខ្ញុំ​មិនដឹង​ទេ​ថា​យើង​អាចធ្វើ​អ្វី​បាន​។ យើង​មានច្បាប់​ស្តីពី​ទង់ជាតិ​សម្រាប់​អនុវត្ត ប៉ុន្តែ​ពណ៌​ទាំងនោះ [​ក្រហម ស និង​ខៀវ​] មាន​លក្ខណៈ​ជាស​កល​”​។

​ទោះជា​យ៉ាងណា នាយករដ្ឋមន្ត្រី​រូបនេះ​បាន​សង្កត់ធ្ងន់ថា នៅក្នុង​ប្រទេស​ដទៃទៀត ការប្រើប្រាស់​ទង់ជាតិរ​បស់​ពួកគេ​មិន​ចោទ​ជា​បញ្ហា​ធំដុំ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ថៃ ទង់ជាតិ​តំណាងឱ្យ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​។

​អ្នក​ជាតិនិយម​មួយចំនួន បាន​បញ្ចេញ​កំហឹង​របស់ខ្លួន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​សូម្បី​ទាមទារ​ឱ្យមាន​ការសុំ​ទោស ព្រមទាំង​ផ្តន្ទាទោស​ដល់​ជនល្មើស​ទៀតផង​៕ ប្រែ​សម្រួល​: ខុម​