អ្នក​ជួយសង្គ្រោះ​នៅ​នេ​ប៉ាល់​បា​នរក​សាកសព​អ្នក​ឡើង​ភ្នំ​៩​នាក់​

2809
ចែករម្លែក

សាកសពអ្នកឡើងភ្នំចំនួន៩នាក់ដែលបានស្លាប់នៅភ្នំGurja ប្រទេសនេប៉ាល់ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យទី១៤ ខែតុលា នៅពេលដែលក្រុមអ្នកជួយសង្គ្រោះបានព្យាយាមរួមគ្នាក្នុងការទៅដល់កន្លែងកើតហេតុនេះ ដែលមានគ្រោះថ្នាក់ស្លាប់មនុស្សចុងក្រោយបំផុតនេះនៅភ្នំនៃតំបន់ហេមពាន្តដែលមានអ្នកឡើងភ្នំច្រើននាក់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្រុមអ្នកសង្គ្រោះ បានរកឃើញសាកសពនៃក្រុមអ្នកឡើងភ្នំជនជាតិកូរ៉េខាងត្បូងនិងនេប៉ាល់ទាំងនេះនៅជំរំស្នាក់នៅមួយ ដែលមានសំណល់បាក់បែកនៃជំរំសំពត់តង់និងឧបករណ៍របស់ពួកគេ ។

ក្រុមអ្នកឡើងភ្នំនេះ បានរងរបួសត្រង់ក្បាល និងបាក់ឆ្អឹង ដោយសារខ្យល់ព្យុះព្រិលទឹកកកប៉ុន្តែ ក្រុមអ្នកសង្គ្រោះបាននិយាយថា ពួកគេនេះ ទំនងជាបានស្លាប់ដោយសារការបាក់ផ្ទាំងទឹកកកដ៏ធំមកប៉ះចំជំរំស្នាក់នៅរបស់ពួកគេ គឺ មិនមែនដោយសារខ្យល់ព្យុះនោះទេ។

ឧទ្ធម្ភាគចក្រសង្គ្រោះមួយ បាននាំយកសាកសពទាំងនេះ ដែលមានជនជាតិកូរ៉េខាងត្បូង៥នាក់និង៤នាក់ជាជនជាតិនេប៉ាល់ដែលជាមគ្គុទេសក៍របស់ពួកគេ ពីជំរំនៅជួរភ្នំDhaulagiri នៃតំបន់ Annapurna នៃប្រទេសនេប៉ាល់៕ដោយ:សុខា/SN

ឧទ្ធម្ភាគចក្រសង្គ្រោះ បាននាំយកសាកសពទាំងនេះ ពីជំរំនៅជួរភ្នំDhaulagiri នៃតំបន់ Annapurna នៃប្រទេសនេប៉ាល់

#