អ្នក​ដាំ​បន្លែ​ជាង​៥០​សហគមន៍​ទ​ទូល​បានការ​បណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ​

548
ចែករម្លែក

ដោយ​៖​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​អះអាងថា​ប្រជាកសិករ​អ្នក​ដាំ​បន្លែ​ជាង​៥០​សហគមន៍​នៅក្នុង​ខេត្ត​នេះ​ទ​ទូល​បានការ​បណ្តុះបណ្តាល​ផ្តល់នូវ​បច្ចេកទេស​ក្នុង​ការដាំ​បន្លែ​និង​របៀប​វិធីសាស្ត្រ​ថ្មីៗ​ពី​មន្ត្រី​ជំនាញ​។​

​លោក​សូត្រ​ស៊ី​សុខ​ឃាង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​កន្លងមក​នេះ​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​បាន​ចុះជួយ​បង្ហាត់បង្រៀន​ផ្តល់នូវ​បច្ចេកទេស​ដល់​អ្នក​ដាំ​បន្លែ​នៅ​ទូទាំង​ខេត្ត​ជាង​៥០​សហ​គន៍​។​

ក្នុងនោះ​ក្រុម​ប្រជាកសិករ​អ្នក​ដាំ​បន្លែ​សាកល្បង​,​អ្នក​ដាំ​ពាក់កណ្តាល​អាជីព​និង​អ្នក​ដាំ​អាជីព​ដែលមាន​ផ្ទៃដី​ទំហំ​ចាប់ពី​កន្លះ​ទៅ​១​ហិកតា​។​ការធ្វើ​ដួច​នេះ​គឺ​ក្នុង​គោលបំណង​ជំរុញ​និង​លើកកម្ពស់​ផលិតផល​កសិកម្ម​នៅក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​។​

​លោក​បន្តថា​បច្ចេកទេស​ដាំ​បន្លែ​ដែល​មន្ត្រី​កសិកម្ម​ខេត្ត​បាន​បណ្តុះបណ្តាល​កន្លងមក​នោះ​គឺ​មានវី​ធី​សំខាន់ៗ​ដូចជា​ការប្រើប្រាស់​កំណា​ត់​ថង់​ប្លា​ស្ទិ​ក​គ្រប​រង​ដំណាំ​,​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ទុយោ​ដំណក់ទឹក​លើ​ដំណាំ​,​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​,​ការប្រើប្រាស់​ជីរ​ធម្មជាតិ​និង​វិធីសាស្ត្រ​ផ្សេងៗ​ជាច្រើន​ទៀត​។​លោក​បន្ថែមថា​ធ្វើតាម​បច្ចេកទេស​ថ្មី​នេះ​កសិករ​អ្នក​ដាំ​ដុះ​អាច​កាត់បន្ថយ​ការចំណាយ​កម្លាំង​ពលកម្ម​របស់​មនុ​ស្សបាន​ច្រើន​។​

​លោក​ប្រធាន​មន្ទី​កសិកម្ម​ក៍បាន​អំពាវនាវ​ផងដែរ​ដល់​អ្នក​ដាំ​បន្លែ​ទាំងអស់​ជាពិសេស​អ្នករស់នៅ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បើ​ចង់បាន​ជំនួយ​បច្ចេកទេស​ពី​ការដាំ​បន្លែ​គ្រប់​ប្រភេទ​ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់​នោះ សូម​ទាក់ទង​ជាមួយ​មន្ត្រី​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​នឹង​ចុះទៅ​ជួយ​បង្ហាត់បង្ហាញ​ដល់​បងប្អូន​ដោយផ្ទាល់​ដល់​មូលដ្ឋាន​៕S/​