អ្នក​ដាំ​ស្វាយ​ច​ន្ទី​មិនសូវ​ព្រួយ​រឿង​តម្លៃ​ទីផ្សារ​ “​ចង់​ធ្លាក់​ថ្លៃ​យ៉ាងណាក៏ដោយ​”

473
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​ដំណាំ​ស្វាយ​ច​ន្ទីក៏​ជា​មុខព្រួញ​សេដ្ឋកិច្ច​លើក​កម្ពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​ដូច​កសិករ​ធ្វើស្រែចម្ការ​ដែរ​។​
​​

ដោយសារ​ដំណាំ​នេះ​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច​ខ្ពស់ ​ធ្វើឲ្យ​រីកចម្រើន​ខាង​ដាំ​ដុះ​ស្ទើរ​គ្រប់​មូលដ្ឋាន​ខេត្ត ​ក្រុង​ទូទាំងប្រទេស​។ ​លោក​ប្រាក់ ជាតិ​ថូ​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់​និង​នេសាទ​ បានឲ្យ​រស្មី​កម្ពុជា​ដឹងថា ​ផ្ទៃដី​ដាំ​ស្វាយចន្ទី​មកដល់​បច្ចុប្បន្ននេះ​បាន​កើន​លើស​ជាង​១៥​ម៉ឺន​ហិកតា​។

​គ្រាន់តែ​ខេត្តកំពង់ធំ​មួយ​ដាំ​បាន​ជាង​៤​ម៉ឺន​ហិកតា​។ ​ផល​ស្វាយ ចន្ទីបាន៨០០គីឡូក្រាម​ទៅ៣​តោន​ក្នុង១​ហិកតា​។​តម្លៃ​ទីផ្សារ​ទិញ​ដល់​ចម្ការ​ថ្លៃ​៥០០០រៀល​ទៅ​ ៦០០០រៀល ក្នុងគីឡូក្រាម។​ទីផ្សារ​នាំចេញ​ស្វាយ​ច​ន្ទី​ពី​ខ្មែរ​ទៅ​ភាគច្រើន​គឺ​វៀតណាម​។​ឆ្នាំនេះ​ធ្លាក់​ថ្លៃ​ហើយ​បានតែ ៥០០០រៀល​ទៅ​ ៦០០០រៀល ទេ​ក្នុង គីឡូក្រាម ​។​យើង​នាំចេញ​គ្រាប់ស្វាយ​ច​ន្ទី​រៀងរាល់ឆ្នាំ បើ​គិតពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច​គឺ​ខាត​។​ប្រៀបដូចជា​យើង​នាំ​ស្រូវ​លក់​ឲ្យ​វៀតណាម​ដែរ​។​គ្រាប់ស្វាយ​ច​ន្ទីគេ​យក​ចូល​រោងចក្រ​កែច្នៃ​មិន​ត្រឹមតែ​ប្រឡេះ​យកសា​ច់វា​សម្រាប់តែ​បរិភោគ​ប៉ុណ្ណោះ​ទេ​ តែ​អ្វីៗ​ជា​ផ្នែក​របស់​គ្រាប់​វា​គេ​អាច​យក​ធ្វើជា​វត្ថុ​មាន​ចំហេះ​ទៀតផង​។​

​លោ​កថា​ដំណាំ​នេះ​នៅ​កម្ពុជា​យើង​គួរ​ណាស់​តែ​បង្កើតឲ្យមាន​វិទ្យា​ស្ថានជាតិ​មួយ​សម្រាប់​សិក្សា​ស្រាវ​ជ្រាវ​ពូជ បង្កាត់​ពូជ​និង​មើល​ដី​សម្រាប់​ដាំ​ឲ្យទទួល​ទិន្នផល​ខ្ពស់​។​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ដាំ​បាន​ផលចំណេញ​ច្រើន​។​ហើយ​ឈានទៅ​ពង្រីក​ផ្ទៃដី​ដាំ​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​។

លោក​សេង ទ្រី ​អ្នក​ដាំ​និង​ជា​ឈ្មួញ​រកស៊ី​ទិញ​គ្រាប់ស្វាយ​ច​ន្ទីប្រចាំ​នៅ​ខេត្តកំពង់ធំ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​ ថ្លៃ​គ្រាប់ស្វាយ ច​ន្ទីនៅ​ទីនោះ​តែ​ ៤០០០រៀល ទេក្នុងគីឡូក្រាម ។​តែ​អ្នកទិញ លក់​ចេញ​-​ទិញ​ចូល​គេ​អត់​ខ្វល់​ទេ​។​បើ​ថោក​គេ​ទិញ​ស្តុក​ទុក​សិន​។​ពីព្រោះ​ផលិតផល​នេះ​គេ​រក្សាទុក​យូរ​ឆ្នាំ​បាន មិន​ខូចគុណភាព​ទេ​។​ពេលណា​បាន​ថ្លៃ​ខ្ពស់​គេ​លក់​ភ្លាម​។​វា​ជា​ប្រភេទ​ដំណាំ​មិនសូវ​មើលថែទាំ​ដូច​ដំណាំ​ម្រេច​ឬ​ដំណាំ​ផ្សេងៗ​ទៀត​។

លោក​ជាតិ​ថូ​បាន​ប្រាប់ទៀតថា ​គ្រាប់ស្វាយ​ច​ន្ទីដែលជា​របស់​ខ្មែរ​ត្រូវបាន​នាំចេញ​តែត្រឹម​វៀតណាម​និង​ថៃ​តែប៉ុណ្ណោះ ហើយ​គេ​យក​ស្វាយ​ច​ន្ទី​យើង​ទៅ​ច្នៃ​ជា​ផលិតផល​សម្រេច លក់​នាំចេញ​ស្ទើរ​ប្រទេស​លើ​ពិភពលោក​។​យើង​គ្មាន​ទីផ្សារ​លក់​ត្រង់​ទៅកាន់​ប្រទេស​នានា​ទេ​។​សូម្បីតែ​ប្រទេស​ចិន​ក៏​ទិញ​ផលិតផល​ពី​វៀតណាម​និង​ថៃ​ដែរ តែ​ផលិតផល​មួយចំនួន​សុទ្ធតែ​យក​ពី​ខ្មែរ​ទៅ​។​គេ​ចំណេញ​ពី​ការ​នាំចូល​ផលិតផល​យើង​យ៉ាង​ច្រើនសន្ធឹកសន្ធាប់ ដោយសារ​យើង​អត់​ទីផ្សារ​ក្រៅតែពី​វៀតណាម​និង​ថៃ​តែប៉ុណ្ណោះ​។​/Ha