អ្នក​ដែល​ទម្លាប់​បរិភោគ​អាហារ​យប់​របៀបនេះ​សូម​ប្រយ័ត្ន​!

1008
ចែករម្លែក

​តាម​ការរកឃើញ​រប​ស់​ពួក​អ្នក ស្រាវជ្រាវ នៅ​វិទ្យាស្ថាន​សុខភាព សាកល​បា​សេ​លូ​ណា នៅ​ប្រទេស អេ​ស្ប៉ា​ញ បាន​អះអាងថា អ្នក​បរិភោគ យប់ ឬ​បរិភោគ​មុនពេល​ចូល​គេង​តិច បំផុត​២​ម៉ោង នឹងមាន​ហានិភ័យ​កើត មហារីក ។​
​ ​
​ការស្រាវជ្រាវ​បង្ហាញថា មាន​ទំនាក់ទំនង​រវាង​ការបរិភោគ​អាហារ​ពេលយប់ និង​ហានិភ័យ​កើត មហារីក ។ ជាក់ស្តែង អ្នក​បរិភោគ​មុន​ម៉ោង ៧ យប់ មានលទ្ធភាព​ថយចុះ​១៥​ភាគរយ​នូវ ហានិភ័យ​មហារីក​សុដន់ និង​២៥ ភាគរយ​ហានិភ័យ​មហារីក​ក្រពេញ ប្រូ​ស្តា​ត​ប្រៀប​នឹង​អ្នក បរិភោគ​យឺត ពោលគឺ​ក្រោយ​ម៉ោង​១០​យប់ ឬ​ចូល គេង​ភ្លាម ក្រោយ​បរិភោគ ។ ពួក​អ្នក ជំនាញការ​ជឿថា ការបរិភោគ​យឺត​នៅ ពេលយប់​បង្ក​ការ​រលាក​ក្នុង​រាងកាយ និង​ធ្វើឱ្យ​ប្រែប្រួល បរិមាណ​ស្ករ​ក្នុង ឈាម​, ទាំង​២​សុទ្ធតែ​ពាក់ព័ន្ធ​ដល់ មហារីក ។​
​ ​
​បណ្ឌិត​ម៉ា​ណូ​លី​ស កូ​ហ្គេ​វី ណាស (Manolis Kogevinas) អ្នកដឹកនាំ​ការស្រាវជ្រាវ​បាន ឱ្យដឹងថា “​គ្រប់គ្នា បានដឹងថា ប្រសិន​គេ​បរិភោគ​យឺត និង ចូល​គេង​ឆាប់​នោះ​រាងកាយ​នឹងមិន បំប្លែង​បាន​អាហារ ហើយ​គេ​នឹងមិន​មាន ដំណេក​មួយ​ស្កប់ ។ រឿងនេះ​នរណា​ក៏​ដឹង​, តែ​ការ ស្រាវជ្រាវ​នេះ​នៅ​បង្ហាញថា ពេលវេលា​បរិភោគ​, គេង​មាន​ឥទ្ធិពល​យូរអង្វែង​ចំពោះ​មហារីក សុដន់​និង មហារីក​ក្រពេញ​ប្រូ​ស្តា​ត​” ៕ ប្រែ​សម្រួល​: រតនៈ​