អ្នក​ថតរូប​មិនមែន​អាជីព​ ថត​ផ្ទាំង​ទឹកកក​ធំ​ខ្ព​ស់បាន​យ៉ាង​ស្អាត​ គួរឱ្យ​ស្ងើច​សរសើរ​

1165
ចែករម្លែក

អ្នក​ថតរូប​មិនមែន​អាជីព​ម្នាក់ ថត​ចាប់​ប្លង់​ផ្ទាំង​ទឹកកក​យ៉ាង​ធំ​មាន​កម្ពស់​រហូតដល់​ទៅ ៤៦ ម៉ែត្រ​បាន​យ៉ាង​ស្អាត​គួរឱ្យ​ស្ងើច​សរសើរ​ដែល​រសាត់អណ្ដែត​កាត់ “​ជ្រលង​ផ្ទាំង ទឹកកក​” (iceberg alley)​។​

​បុរស​អ្នក​ថតរូប​ដែលមាន​ឈ្មោះ ម៉ាក ហ្គ្រេ (Mark Gray) ខាងលើនេះ​តែងតែ​ថត​ផ្ទាំងទឹកកក​ដែល​រសាត់អណ្ដែត​នៅ​សមុទ្រ Labrador Sea ពី​ផ្ទះ​របស់គាត់​នៅ​តំបន់ដី​លយ​បូ​ណា​ស៊ី​ស្តា (Bonavista) លើ​កោះ​ញូ​វ​ហ្វោ​ន​លែ​ន (Newfoundland) ប្រទេសកាណាដា ហើយ​បង្ហោះ​តាម​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​ររបស់គាត់ ហើយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​សូមបញ្ជាក់ថា មាន​ផ្ទាំង​ទឹកកក​រហូតដល់​ទៅ​ជាង ២.០០០ ផ្ទាំង​ដែល​រសាត់អណ្ដែតឆ្លងកាត់​ជ្រលង​នេះ​ក្នុង​មួយឆ្នាំៗ​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាពខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម​/Ha