អ្នក​និ​យ​ពន្ធ និង​ជា​អ្នកធ្វើ​យុទ្ធនាការ​នយោបាយ​តៃវ៉ាន់ លោក លី អៅ ស្លាប់ នៅ​អាយុ ៨២ ឆ្នាំ​

1240
ចែករម្លែក

​អ្នកនិពន្ធ​និង​ជា​អ្នកធ្វើ​យុទ្ធនាការ​នយោបាយ​តៃវ៉ាន់ លោក លី អៅ (Li Ao) បានទទួល​មរណភាព​ហើយ​។​

​លោក​បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨ មីនា នៅឯ​មន្ទីរពេទ្យ​អតីតយុទ្ធជន នៅ​ទីក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ បន្ទាប់ពី​តស៊ូ​ជាមួយនឹង​ជំងឺមហារីក​ខួរក្បាល​។​

​បុរស​វ័យ ៨២ ឆ្នាំ​ដែល​កើត​នៅ​ទីក្រុង​ហា​ពី​ន​និង​ធំ​ដឹងក្តី​នៅ​ទីក្រុង​ប៉េកាំង​រូបនេះ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ដុំ​សាច់​មហារីក​ក្នុង​ឆ្នាំ ២០១៥ ហើយ​ស្ថានភាព​ជំងឺ​របស់គាត់​កាន់តែ​អាក្រក់​ឡើង​ចាប់តាំងពី​ខែមករា​ឆ្នាំនេះ​។​

​គាត់​បាន​បន្សល់ទុក​ប្រពន្ធ​និង​កូន​៣​នាក់​។​

​តើ​លោ​កលី អៅ​ជា​នរណា​?

​នៅក្នុង​ជីវិត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ លោក លី អៅ បាន​ចំណាយពេល​នៅក្នុង​ពន្ធនាគារ​ដោយសារតែ​ទស្សនៈ​នយោបាយ​របស់គាត់​។ លោក​ត្រូវបានតែងតាំង​សម្រាប់​ពានរង្វាន់​ណូបែល​អក្សរសិល្ប៍ ហើយ​សៀវភៅ​របស់គាត់​ជាច្រើន​ត្រូវបាន​ហាមឃាត់​ពី​កោះ​តៃវ៉ាន់ កន្លែង​ដែល​គាត់​បាន​ផ្លាស់​មក​រស់នៅ នៅ​អាយុ ១៤ ឆ្នាំ​។​

​គាត់​បាន​បន្ត​ការសិក្សា​ប្រវត្តិសាស្ត្រ​និង​បោះពុម្ពផ្សាយ​ទស្សនា​វ​ដ្តី​និង​សៀវភៅ​ជាច្រើន​។ សៀវភៅ​ប្រលោមលោក​របស់គាត់​ដែលមាន​ឈ្មោះថា Fayuan Temple Of Beijing ត្រូវបាន​សម្រិតសម្រាំង​សម្រាប់​ពានរង្វាន់​ណូបែល​ក្នុង​ឆ្នាំ ២០០០​។​

​ពេញ​មួយជីវិត​របស់គាត់ គាត់​បាន​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ជាតិនិយម​ចិន (KMT) ជាហេតុ​នាំឱ្យ​គាត់​ជាប់គុក​។​

​គាត់​បាន​ប្រឆាំងនឹង​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​និង​ជឿ​លើ​ការបង្រួបបង្រួម​រដ្ឋ​កោះ​មួយ​នេះ​ជាមួយនឹង​ប្រទេស​ចិន ប៉ុន្តែ​មាន​អារម្មណ៍​ថា កោះ​តៃវ៉ាន់​គួរតែ​ស្មើភាព​គ្នា​និង​មិនមែនជា​អ្នកក្រោមបង្គាប់​ប៉េកាំង​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក លី អៅ ស្លាប់ នៅ​អាយុ ៨២ ឆ្នាំ
#