អ្នក​នៅរស់​២​នាក់​ពី​ការធ្លាក់​យន្តហោះ​ចម្បាំង​អាមេរិក ត្រូវបាន​រកឃើញ​ខណៈ​នៅ​បាត់​ខ្លួន​៥​នាក់​ទៀត​

222

ក្រុមបេសកកម្មជួយសង្គ្រោះកំពុងស្ថិតនៅប្រទេសជប៉ុន បន្ទាប់ពីមានហេតុការណ៍ធ្លាក់យន្តហោះចម្បាំងអាមេរិកចំនួន២គ្រឿង។

ក្រុមមន្ត្រីយោធាអាមេរិក បាន​និយាយថា យន្តហោះទាំង២នេះមានគ្រោះថ្នាក់នេះ គឺយន្តហោះ KC-130មួយគ្រឿង និងមួយគ្រឿងទៀត គឺ យន្តហោះ F/A-18 ។ យន្តហោះទាំងនេះ បានកំពុងដឹកទាហានសរុបចំនួន៧នាក់ នៅពេលហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២រំលងអធ្រាតឈានចូលថ្ងៃ៦ធ្នូ។

អ្នកនៅ២ម្នាក់ ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកសង្គ្រោះជប៉ុន ប៉ុន្តែ៥នាក់ផេ្សងទៀតនៅបានបាត់ខ្លួននៅឡើយ។

បណ្តាញសារព័ត៌មានអាមេរិក បាននិយាយថា យន្តហោះទាំង២នេះ បានធ្លាក់ក្នុងអំឡុងចាក់សាំងនៅលើអាកាស ប៉ុន្តែការនិយាយដូចនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ។

កងទ័ពម៉ារីនអាមេរិក បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅចម្ងាយ៣២០គីឡូម៉ែត្រពី ឆ្នេរសមុទ្ររបស់ជប៉ុន។ មានទាហាន៥នាក់ បានស្ថិតនៅលើយន្តហោះKC-130 និងទាហាន២នាក់បានស្ថិតនៅលើយន្តហោះ F/A-18។

យន្តហោះទាំង២នេះ បានហោះចេញពីទីតាំងកងទ័ពអាកាសអាមេរិកនៅទីក្រុងIwakuni ប្រទេសជប៉ុន ហើយបានកំពុងធ្វើការហ្វឹកហាត់តាមទម្លាប់ជាធម្មតានៅពេលហេតុការណ៍នេះ បានកើតឡើង៕ដោយ៖សុខា/sn

សារព័ត៌មានអាមេរិក បាននិយាយថា យន្តហោះទាំង២នេះបានធ្លាក់ ក្នុងអំឡុងចាក់សាំងនៅលើអាកាសពេលយប់


នាវាជប៉ុនក្នុងប្រតិបត្តិកាសស្វែងរកនិងសង្គ្រោះទាហានម៉ារីនអាមេរិក