អ្នក​នៅ​បាងកក​ស្រូបយក​ខ្យល់ពុល​៤​ថ្ងៃ​ជាប់​គ្នា​

738
ចែករម្លែក

​អ្នករស់នៅ​ក្រុង​បាងកក​និង​តំបន់​ជុំវិញ​បាន​បន្ត​ស្រូបយក​កម្រិត​ខ្យល់ពុល​ប៉ះពាល់​សុខភាព​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​ធ្នូ ពោល​ជា​ថ្ងៃទី ៤ ជាប់ៗ​គ្នា ដែល​តំបន់​នេះ​ត្រូវបាន​គ្របដណ្តប់​ដោយ​ផ្សែង​អ័ព្ទ​ពុល​។​

​ភាគល្អិត​តូចៗ​ដែលមាន​រង្វាស់ ២,៥ មី​ក្រុង (PM2.5) ឬ តិចជាង​នេះ​ត្រូវបាន​កត់ត្រា​នៅតាម​ដងផ្លូវ​យ៉ាងតិច ២០ កន្លែង​ដែល​វា​ហួស​ពី​ដែន​កំណត់​សុវត្ថិភាព ៥០ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​។ ទីកន្លែង​ផ្សេងទៀត​ចំនួន​១៦​ក៏មាន​កម្រិត​គ្រោះថ្នាក់​ដល់​សុខភាព​ដែរ​។ តំបន់​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែលមាន​កូដ​ពណ៌​ក្រហម​នៅ​ព្រឹក​ថ្ងៃអាទិត្យ​គឺ​តំបន់​ប៉ាក​ណាំ​ក្នុង​សង្កាត់​មួង​សាមុត​ប្រា​ខាន់ ជាមួយ​ភាគល្អិត​គ្រោះថ្នាក់​មាន​កម្រិត ៩៣ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​។​

​ផ្លូវ​រាមា​ទី ២ នៅ​សង្កាត់​សាមុត​សា​ខន​មាន​ខ្យល់ពុល​លេខ​កូដ​ពណ៌​ទឹកក្រូច គឺ​ចំនួន ៩០ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប ខណៈ​តាម​បណ្តោយ​ផ្លូវ​សយ​ឡា​ត់នៃ​ទីក្រុង​បាងកក​មាន​កម្រិត ៧៣ និង ៩៥ នៅ​សង្កាត់​វ៉ាង​ថោង​ឡាង និង ៧២ នៅលើ​ផ្លូវ​ផា​ហូល​យោធិន​នៅ​សង្កាត់​ចា​ទូ​ចាក់​។​

​នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ផ្សែង​អ័ព្ទ កម្មករ​របស់​ក្រុង​កាលពី​ថ្ងៃអាទិត្យ​បាន​បាញ់​ទឹក​តាម​បណ្តោយ​ផ្លូវ​នៅក្នុង​ឧទ្យាន​លុម​ពី​នី​។ ដើម្បី​បង្កើន​សំណើម​លោក​ឧត្ដមសេនីយ៍​អា​ស្វី​ន ក្វាន់​មួង អភិបាលក្រុង​បាងកក​បាន​បញ្ជា​ឱ្យប្រើ​បំពង់​បាញ់​ទឹកបាន​ខ្ពស់ ដែល​អាច​បាញ់​ទឹកបាន ៣០ ម៉ែត្រ​ទៅលើ​មេឃ​ជា​លើកដំបូង​៕ ដោយ៖ កញ្ញាដាលីស

ខ្យល់ពុល​បន្ត​កើតឡើង​នៅ​បាងកក​ចូលដល់​ថ្ងៃទី​៤​ជាប់​គ្នា