អ្នក​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ មានសំណាង​បានឈ្នះ​រង្វាន់​ធំ ម៉ូតូ​កង់​បី​២​គ្រឿង​ពី​ក្រុមហ៊ុន​TVS

216
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
អ្នក​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង​ពី​ក្រុមហ៊ុន TVS ប្រចាំខែ​កក្កដា​ឆ្នាំ​២០១៩ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​។ រង្វាន់​ម៉ូតូ​កង់​បី​នេះ​បាន​ត្រូវប្រគល់​ដល់​អ្នកឈ្នះ​កាលពី​ថ្ងៃទី​១៣​និង​១៤​ខែកក្កដា​ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​អ្នកឈ្នះ​រៀងៗ​ខ្លួន​។​

​សូម​រម្លឹកថា​កាលពី​ថ្ងៃទី​៩​ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ម៉ូតូ​កង់​បី TVS បាន​ចាប់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន​បាន​ជាវ​នូវ​ម៉ូតូ​កង់​បី​ម៉ាក TVS ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ប្រចាំខែ​ដែល​រួមមាន​ម៉ូតូ​កង់​បី​ម៉ាក TVS King Deluxe​ស៊េរី​ឆ្នាំ​២០១៩​ចំនួន​២​រង្វាន់ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចំនួន​៣​រង្វាន់​និង​រង្វាន់​ប្រេងម៉ាស៊ីន Motul​ចំនួន​៥​រង្វាន់​។​

​សម្រាប់​រង្វាន់​ធំ​ប្រចាំខែ​កក្កដា ម៉ូតូ​កង់​បី​ម៉ាក​TVS​ចំនួន​២​រង្វាន់ បាន​ទៅលើ​អតិថិជន​ឈ្មោះ ផន ភាន រស់នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​សន្លឹកឆ្នោត​០០៤៣៦២ និង​អតិថិជន​មួយរូប​ទៀត​មានឈ្មោះ​ខុន សាវ៉ា​ត់ មកពី​ភ្នំពេញ​ដែល​កាន់​សន្លឹកឆ្នោត​០០៤២៥២​។​

​ចំណែក​រង្វាន់​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​បាន​ទៅ​ឈ្មោះ ហេង​សោភី គ្រឿន សុ​ភ័​ក្រ​និង​យស ច័ន្ទនី​កា រីឯ​ប្រេងម៉ាស៊ីន​ចំនួន​៥​រង្វាន់​បាន​ទៅលើ​ឈ្មោះ ម៉ី ម៉េង​ហួរ ,​តុំ សា​លីន ,​យិន ឧ​ត្ត​ម ,​ម៉ុ​ន ប៊ុន​ធី​ភួង សា​ម៉េ​ត​។​

​គួរ​បញ្ជាក់ដែរថា​សម្រាប់​ការចាប់​រង្វាន់​លើក​នេះ​គឺជា​ការចាប់​រង្វាន់​លើក​ទី​៣​ប្រចាំខែ​កក្កដា សម្រាប់​អតិថិជន​ដែល​បាន​ជាវ​នូវ​ម៉ូតូ​TVS King Deluxe ស៊េរី​ឆ្នាំ​២០១៩​ពី​ក្រុមហ៊ុន​TVs​។ ហើយ​រាល់​ការចាប់​រង្វាន់​សម្រាប់​អតិថិជន​គឺមាន​ភាព​សុក្រឹត​និង​យុត្តិធម៌​ជាទីបំផុត​។ ម្យ៉ាងវិញទៀត​ចំពោះ​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់​ប្រចាំខែ​នេះ សូមកុំ​ទាន់​អស់សង្ឃឹម​ព្រោះ​សន្លឹកឆ្នោត​របស់​អតិថិជន​ទាំងអស់​ដែល​មិនទាន់​ឈ្នះ​នឹងត្រូវ​ចាប់​រង្វាន់​ម្តងទៀត នៅ​បំណាច់​ឆ្នាំ​ដែលមាន​រង្វាន់​ធំ​ជា​រថយន្ត​ដ៏​ទំនើប​ផងដែរ​។ Toyota Hilux Revo 2019 ម៉ូតូ​កង់​បី​TVS King Deluxe​ស៊េរី​ឆ្នាំ​២០១៩​ទឹកប្រាក់​សុទ្ធ​រហូតដល់​១០០០​ដុល្លារ ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន​និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​។​

​បច្ចុប្បន្ន​គេ​សង្កេតឃើញថា វត្តមាន​ម៉ូតូ​កង់​បី​ជាច្រើន​ប្រភេទ​នៅ​កម្ពុជា​កំពុង​កើនឡើង​ស្របពេល​តម្រូវការ​សេវា​ដឹកជញ្ជូន​ក៏​កំពុងមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​។​កំណើន​នេះ បានធ្វើឱ្យ​ការនាំ​ចូល​ម៉ូតូ​កង់​បី​របស់​វិនិយោគិន​បរទេស​និង​ក្នុងស្រុក​កាន់តែ​ច្រើនឡើងៗ​នៅ​កម្ពុជា​ជាពិសេស​រាជធានី​ភ្នំពេញ​។​ទន្ទឹមនឹង​ការជួយ​សម្រួល​ដល់​សេវា​ដឹកជញ្ជូន​, ការកាត់បន្ថយ​ការស្ទះ​ចរាចរណ៍​និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​នោះ ម៉ូតូ​កង់​បី​ជាពិសេស​ម៉ូតូ​កង់​បី​ធី​វី​អេស​(TVS)​របស់​ឥណ្ឌា បានផ្តល់​ឱកាស​ការងា​រ​និង​មុខរបរ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថែមទៀត​។​
​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន TVS បាន​សហការ​ជាមួយ​ធនាគារ​អ៊ី​អន ដែលជា​ដៃគូ​សហការ​បង់រ​ម្លោះ​របស់​ម៉ូតូ​កង់​បី​ធី​វី​អេស​៕ ល​

#