អ្នក​បង្ហាញ​ម៉ូត​ម៉ិ​ក​ស៊ិ​ច​ជាប់​ជា​បវរកញ្ញា​ពិភពលោក​ខណៈ​ថៃ​ជាប់​លេខ​២

2498
ចែករម្លែក
  • 11
    Shares

អ្នកបង្ហាញម៉ូតនិងជាសកម្មជនស្ម័គ្រចិត្តម៉ិកស៊ិចត្រូវបានបំពាក់មកុដបវរកញ្ញាពិភពលោក(Miss World)ក្នុងពិធីនៅក្រុងសាន់យ៉ា លើកោះហៃណាន់ ប្រទេសចិនកាលពីថ្ងៃសៅរិ៍។

បវរកញ្ញាពិភពលោកត្រូវបំពាក់មកុដដោយបវរកញ្ញាឆ្នាំមុន ខណៈបវរកញ្ញាថៃឈរក្បែរ

កញ្ញាម៉ិកស៊ិចនាង វ៉ាណេសសា ប៉ុងសេ ដឺ ឡេអុង អាយុ២៦ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មអន្តរជាតិ។នាងក៏ជាអ្នកស្ម័គ្រចិត្តសំរាប់អង្គារMigrantes en el Camino និងជាសមាជិកក្រុមគ្រប់គ្រងមជ្ឈមណ្ឌលស្តារនីតិស្បទារមួយ។នាងបានឈ្នះការប្រឡងបវរកញ្ញាពិភពលោកលើកទី៦៨ ដៅចូលជំនួសតំណែងជ័យលាភីកាលពីឆ្នាំមុនមកពីឥណ្ឌា។

ចំណែកនាងនីកូឡែន ពិចាផា លីមស្នូកកាន របស់ថៃ បានឈ្នះតំណែងបវរកញ្ញាទ្វីបអាស៊ីនិងជាប់លេខ២នៅក្នុងការប្រឡងនៅក្រុងសាន់យ៉ាលើកនេះ។ដោយកើតនៅកាលីហ្វ័រញ៉ា និស្សិតពាណិជ្ជកម្មអាយុ២០ឆ្នាំនេះ បានចូលប្រឡងបវរកញ្ញាតាំងពីអាយុ៦ឆ្នាំនិងនៅឆ្នាំ២០១៤នៅអាយុ១៥ឆ្នាំនាងបានឈ្នះតំណែងបវរកញ្ញាយុវតីយអាស៊ីអាមេរិក។

កញ្ញា បេឡារុស, ចាម៉ៃកា និងអ៊ុយហ្កង់ដា សុទ្ធតែជាប់ក្នុងចំណោមជំរើស៥នាក់ចុងក្រោយ។ពួកគេត្រូវបានតែងតាំងជាបវរកញ្ញាទ្វីបអឺរ៉ុប ទ្វីបអាមេរិកនិងអាហ្រ្វិករៀងៗខ្លួន៕ដោយ៖វាសនា

បេក្ខនារីចុងក្រោយ៥នាក់ថតជាមួយបវរកញ្ញាពិភពលោកឆ្នាំមុន