អ្នក​បាន​ចុះបញ្ជី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នៅ​ខេត្តសៀមរាប គឺ​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​១០០​ភាគរយ​

180
ចែករម្លែក

ដោយ​: បាយ័ន / ខេត្តសៀមរាប​: អ្នក​បាន​ចុះបញ្ជី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នៅ​ខេត្តសៀមរាប គឺ​អ្នក​បាន​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​៦៦៨​រូប មានការ​បោះឆ្នោត​១០០​ភាគរយ​។ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​ពី​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តសៀមរាប ដែល​បានប្រកាស​កាលពី​វេលា​ម៉ោង​១២.១០​នាទី​ថ្ងៃត្រង់ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​។

​ការប្រកាស​ឲ្យ​ដឹង​របស់លោក នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មាការ​រៀប​ចំការ​បោះឆ្នោត​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចំនួន​នៅក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន​៦៦៨​រូប គឺ​ការបោះឆ្នោត​ស្មើនឹង​៦៦៨​សំលេង គឺ​ស្មើនឹង​១០០​ភាគ រយ នៃ​ការអញ្ជើញ​ទៅ​បោះឆ្នោត ក្នុងនោះ​ក៏មាន​បេក្ខជន​ក្រុមប្រឹក្សាឃុំ​ម្នាក់ មាន​ជម្ងឺ ហើយ​ត្រូវបាន​ដឹក​ដោយ​រថយន្ត​សង្គ្រោះ​ទៅ​បោះឆ្នោត ដើម្បី​បំពេញ​កិច្ច​ផងដែរ​។​

​គ​.​ជ​.​ប ខេត្ត​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នៅ​ខេត្តសៀមរាប​មាន​ក្រុង ស្រុក​ចំនួន​១២ គឺ​ស្រុក​អង្គរជុំ លេខ​កូដ ការិយាល័យ​០០០១ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​៤៧​រូប បោះឆ្នោត​ស្មើនឹង​៤៧​សំលេង​, ទី​២ ស្រុក​អង្គរធំ លេខ​កូដ​ការិយាល័យ​០០០២ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​២២​រូប បោះឆ្នោត​ស្មើនឹង​២២​សំលេង​, ទី​៣ ស្រុក​បន្ទាយ ស្រី លេខ​កូដ​ការិយាល័យ​០០០៣ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​៣៦​រូប បោះឆ្នោត​ស្មើនឹង​៣៦​សំលេង​, ទី​៤ ស្រុក​ជីក្រែង លេខ​កូដ​ការិយាល័យ​០០០៤ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​៩៦​រូប បោះឆ្នោត​ស្មើនឹង​៩៦​សំលេង​, ទី​៥ ស្រុក​ក្រឡាញ់ លេខ​កូដ​ការិយាល័យ​០០០៥ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​៦០​រូប បោះឆ្នោត​ស្មើនឹង​៦០​សំលេង​, ទី​៦ ស្រុក​ពួក លេខ​កូដ​ការិយាល័យ​០០០៦ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​៩៤​រូប បោះឆ្នោត​ស្មើនឹង​៩៤​សំលេង​, ទី​៧ ស្រុក​ប្រាសាទបាគង លេខ​កូដ​ការិយាល័យ​០០០៧ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​៥៥​រូប បោះឆ្នោត​ស្មើនឹង​៥៥​សំលេង​, ទី​៨ ក្រុង​សៀមរាប លេខ​កូដ​ការិយាល័យ​០០០៨ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​៩៤​រូប បោះឆ្នោត​ស្មើនឹង​៩៤​សំលេង​, ទី​៩ ស្រុក​សូទ្រនិគម លេខ​កូដ​ការិយាល័យ​០០០៩ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​៨២​រូប បោះឆ្នោត​ស្មើនឹង​៨២​សំលេង​, ទី​១០ ស្រុក​ស្រីស្នំ លេខ​កូដ​ការិយាល័យ​០០១០ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​៣២​រូប បោះឆ្នោត​ស្មើនឹង​៣២​សំលេង​, ទី​១១ ស្រុក​ស្វាយ​លើ លេខ​កូដ​ការិយាល័យ​០០១១ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​២៥​រូប បោះឆ្នោត​ស្មើនឹង​២៥​សំលេង និង​ទី​១២ ស្រុក​វ៉ារិន លេខ​កូដ​ការិយាល័យ​០០១២ មាន​បេក្ខជន​ក្នុង​បញ្ជី​បោះឆ្នោត​២៥​រូប បោះឆ្នោត​ស្មើនឹង​២៥​សំលេង​៕