អ្នក​បាន​និទ្ទេស​A​ទាំង​៤២៤​នាក់ នឹងត្រូវ​ចូលជួប​សម្តេច​តេ​ជោ​នៅ​វិមាន​សន្តិភាព ​

400

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ទទួល​ជួប​សំណេះសំណាល ជាមួយ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៧ ហើយ​ជាប់​និទ្ទេស A​ទាំង​៤២៤​នាក់ នៅ​វិមាន​សន្តិភាព នាពេលខាងមុខ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​គេហទំព័រ​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
​ ​
​ក្រសួង​អប់រំ​បាន​យ៉ាង​ដូច្នេះ​ថា «​បេក្ខជន​ទទួលបាន​និទ្ទេស​A នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញ​​វិជ្ជា​សម័យ​ប្រឡង ២១ សីហា ២០១៧ នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​ចូលជួប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ក្នុងពេល​ខាងមុខ​»​។​
​ ​
​ក្រសួង​អប់រំ​បាន​បន្តថា ក្នុងជំនួប​នោះ សិស្សានុសិស្ស​ជាប់​និទ្ទេស​A​ទាំង​៤២៤​នាក់​ខាងលើ​ក៏​នឹង​ទទួល​នូវ​រង្វាន់​លើកទឹកចិត្ត​ថែម​​ទៀតផង​។​
​ ​
​ទោះយ៉ាងណា មិនមាន​ការបញ្ជាក់​ច្បាស់លាស់​ពី​កាលបរិច្ឆេទ​នៃ​ជំនួប​ខាងលើ​នោះទេ​។​

​សូមជម្រាបថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៧​នេះ សិស្សានុសិស្ស​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤២៤​នាក់ និទ្ទេស B មាន​ចំនួន ២.៤៦៤​នាក់ និទ្ទេស C មាន​ចំនួន ៥.០០០​នាក់ និទ្ទេស D មាន​ចំនួន ៩.១២៣​នាក់ និង​និទ្ទេស E មាន​ចំនួន ៤៦.៦៥៧​នាក់​៕