អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត សម្លាប់​មនុស្ស​ ១១​នាក់ ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

475
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយថា ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ប៉ូលិស កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ទីក្រុង​Jalalabad ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១១​នាក់​និង​១៣ នាក់​ផ្សេង​ទៀត​រងរបួស​។​

​អ្នកនាំពាក្យ​របស់​អភិបាល​ខេត្ត​ណាហ្កា​ហា បាន​និយាយថា ពួក​ជន​ប្រដាប់អាវុធ​អា​ហ្វ​ហ្គានី​ស្ថាននៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​(​ក្រុម​ISIS)​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​នេះ ។​

​តំបន់​ជុំវិញ​ទីក្រុង​ចា​ឡា​ឡា​បាត​គឺ​ជា​កន្លែង​របស់​ពួក​យុទ្ធជន​ដែល​មក​ពី​ក្រុម​តា​លី​បង់​និង​និង​ក្រុម​សម្ពន្ធ​អា​ហ្វ​ហ្គានី​ស្ថាន​របស់​ក្រុម​ISIS​។​

​កាលពី​ខែ​មុន ការ​បំផ្ទុះ​គ្រាប់បែក​៣​គ្រាប់​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​ចា​ឡា​ឡា​បាត​បាន​បណ្តាលឱ្យ​ម​នុស្ស​៣​នាក់​ស្លាប់​និង​២០​នាក់​រងរបួស​៕​ដោយ​៖​សុខា​/snHa


អ្នក​របួស​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ការវាយប្រហារ​នៅ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ប៉ូលីស កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ចា​ឡា​ឡា​បាត ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន