អ្នក​ប្រដាល់​ក្លិប​ប្រដាល់​ចំណុះ​ក្រសួងមហាផ្ទៃ​១៨​រូប​បាន​រង្វាន់​លើកទឹកចិត្ត​

126

(​ភ្នំពេញ​)៖ ល្ងាច​ថ្ងៃទី​៥​ធ្នូ​នៅ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស សហភាព​កីឡា​នគរបាលជាតិ បានផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ប្រដាល់​ចំនួន​១៨​រូប ដែល​ឈ្នះ​ក្នុងការ​ប្រកួត​តាម​សង្វៀន​ទូរទស្សន៍​នានា​។​

​លោក គាវ សុវណ្ណ​ធី ទីប្រឹក្សា​សហភាព​កីឡា​នគរបាលជាតិ បាន​ប្រាប់​ទៅ​អ្នក​ប្រដាល់​ទាំង​១៨​រូប និង​គ្រូបង្វឹក​របស់​ពួកគេ​ឲ្យ​ខិតខំ​បង្ហាត់ និង​ហាត់​ដើម្បី​កិត្តិយស​ខ្លួនឯង​ផង និង​អង្គភាព​ផង​។​

​គួរ​បញ្ជាក់ថា អ្នកឈ្នះ​ដោយ​ពិន្ទុ​ក្នុងការ​ប្រកួត​រវាង​អ្នក​ប្រដាល់​កម្ពុជា​គ្នាឯង​នោះ បាន​រង្វាន់ ៥០.០០០​រៀល​។ ឈ្នះ​ខ្មែរ​គ្នាឯង​ដោយ​វាយ​ឲ្យ​សន្លប់​បាន​១០០.០០០​រៀល ប្រកួត​ឈ្នះ​បរទេស​ដោយ​ពិន្ទុ​១០០.០០០​រៀល និង ឈ្នះ​អ្នក​បរទេស​ដោយ​វាយ​ឲ្យ​សន្លប់​បាន ២០០.០០០​រៀល​។​

​ក្នុង​មួយ​សប្ដាហ៍​នេះ ក្រសួងមហាផ្ទៃ​បាន​ចំណាយលុយ ១.៧៥០.០០០​រៀល ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ប្រដាល់​ដែល​ក្លិប​គេ​ចំណុះ​ឲ្យ​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​៕L រ៉ូ​ហ្សា​