អ្នក​ប្រដាល់​ជើង​ថ្មី យ៉​ត បាន​ភុ​ត ជួប​ជាមួយ​អ្នក​ប្រដាល់ មុខស្រស់ វេ​ង សុភ័ក្ត្រ​

648
ចែករម្លែក
  • 8
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា វេ​ង សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ យ៉​ត បាន​ភុ​ត (Yorth Banphut) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ដោយ​ជួបគ្នា​លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ខាងមុខនេះ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ មិនមាន​នរណា​ដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា​នោះឡើយ តែបើ​តាម​ការ​ឲ្យ​ដឹង ពី​លោក​ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ​ថា គេ​មិន​ខ្សោយ​ទេ ។​

​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា វេ​ង សុភ័ក្ត្រ វិញ​នោះ គេ​ជា​អ្នកខ្លាំង​មួយរូប​ដែរ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ វ៉ៃ ជាមួយ​អ្នក​ប្រដាល់​កម្ពុជា គ្នាឯង​នោះ គេ​វ៉ៃ​បានល្អ​ណាស់ តែបើ​វ៉ៃ​ជាមួយ​បរទេស​វិញ គេ​ហាក់ដូចជា ចាញ់​ប្រៀប​គូប្រកួត ទៅវិញ ។​

​សុភ័ក្ត្រ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៧១​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ គេ​មាន​សមត្ថភាព​ប្រើ​កែង កណ្ដាប់ដៃ ជង្គង់ និង ទាត់​បានល្អ ។ ចំពោះ​យ៉​ត បាន​ភុ​ត វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦០​ដង ឈ្នះ​៥១ ដង និង​ចាញ់​៩​ដង ។ មិនមាន​នរណា​ដឹងថា អ្នក​ប្រដាល់​រូបនេះ វ៉ៃ​របៀប​ណា​ទេ ចាំមើល​ការប្រកួត​មួយ​នេះ នរណា​ឈ្នះ ?​។​

​វេ​ង សុភ័ក្ត្រ និង យ៉​ត បាន​ភុ​ត​

​ការ​ឡើងមក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ មិនដឹងថា ជ័យជំនះ ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ វេ​ង សុភ័ក្ត្រ ឬ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ អ្នក​ប្រដាល់​ថៃ យ៉​ត បាន់​ភុ​ត ?​។​

​ការជួបគ្នា រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់​ជើងចាស់ ២ រូប បាន​ណាត់គ្នា សាក​កណ្ដាប់ដៃ គឺ ឈាន ហុង សមាគម​ប្រដាល់ ក្រសួងការពារជាតិ ជួប​ជាមួយ ធឿន វី​ថា​ត់ ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ជួបគ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​។ ជា​អ្នក​ប្រដាល់ ដែល​មិនសូវ​មានឱកាស ឡើង​សង្វៀន​ដូចគ្នា មិនដឹងថា ជ័យជំនះ បាន​ទៅ ឈាន ហុង ឬ​បាន​ទៅ ធឿន វិ​ថា​ត់ នោះឡើយ ។​

​ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សូត្រ ខេ​វិ​ន មកពី​ក្លិប​បក្សី​ស្លាប​ដែក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ម៉ន ខួច ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ជី ឆៃលី សមាគម​ប្រដាល់​ក្រសួងការពារជាតិ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ធី ផានិត ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អេ​លី​ត វាសនា ក្លិប​ឆ្មា ស សែន​សុខ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម​៕v