អ្នក​ប្រដាល់​វ័យក្មេង​ណាត់គ្នា​ប្រកួត​លើស​ង្វៀន​ឆ្មា​ខ្មៅ​

917
ចែករម្លែក

(​ភ្នំពេញ​): លើស​ង្វៀន​ឆ្មា​ខ្មៅ​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​២០​សីហា អ្នក​ប្រដាល់​វ័យក្មេង​ដែល​ទើប​មានឈ្មោះ​បោះ​សំឡេង​បាន​ណាត់គ្នា​សាក​កណ្ដាប់ដៃ ដែល​ក្នុងនោះ ក៏មាន​ប្រដាល់​សាកល​មួយគូ​ដែរ​។​

​ង៉ែត វុ​ធ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ទើបតែ​មានឈ្មោះ​បោះ​សំឡេង​នោះ បាន​ណាត់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ធ្ងន់ យ៉ាន ដា​រ័ត្ន របស់​ក្លិប​ខេត្តរតនគិរី​។ ដា​រ័ត្ន កណ្ដាប់ដៃ​របស់គេ​មាន​កលល្បិច​អស្ចារ្យ​ណាស់ ហើយ​ការ​វ៉ៃ​ចេញ​រហ័ស និង​ធ្ងន់​ទៀតផង​។ អ្នក​ប្រដាល់​រូបនេះ ធ្លាប់​ហ្វឹកហាត់​ប្រដាល់​សាកល តែ​ការប្រកួត​ភាគច្រើន គឺ​ប្រកួត​ក្បាច់គុន​ខ្មែរ​។​

​ទោះជា​យ៉ាងណា​ក៏ ង៉ែត វុ​ធ មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលរំលង​បាន​នោះទេ​។ ជាមួយនឹង​កម្លាំង​ដ៏​អស្ចារ្យ​នោះ ស្នៀត​ជង្គង់ និង​កែង​របស់គេ​វៃ​ចេញ​ចំ​គោលដៅ​ល្អ​ណាស់ ហើយ​អ្នក​ប្រដាល់​រូបនេះ ហ៊ាន​ប្ដូរ​កែង និង​កណ្ដាប់ដៃ​ជាមួយ​គូប្រកួត​ដោយ​គ្មាន​ញញើត​ទៀតផង​។​

​ជាមួយនឹង​កម្លាំង​ដ៏​អស្ចារ្យ​នោះ ង៉ែត វុ​ធ ចូលចិត្ត​បញ្ចប់​គូប្រកួត​ឲ្យ​បាន​លឿន​បំផុត តែ​អ្នក​ប្រដាល់​រូបនេះ វ៉ៃ​ប្រើ​កម្លាំង​ខ្ជះខ្ជាយ​ណាស់​។ មិនដឹងថា នរណា​ជួប​សំណាងល្អ​នោះទេ ព្រោះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា​។​

​ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លីន វីរៈ របស់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា​២-៣​លើក ហើយ​ដែល​ការប្រកួត​ភាគច្រើន​ជ័យជំនះ តែងតែបាន​ទៅលើ​កណ្ដាប់ដៃ លីន វីរៈ​។ សម្រាប់​ជំនួប​លើក​នេះ មិនដឹងថា លទ្ធផល​បែបណា​នោះទេ​។​

​អ្នកលេង​អាណាចក្រ​អង្គរ រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សំនាង សម្បត្តិ ក្លិប​បាត់ដំបង​ពាយ័ព្យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។ វ៉ិ​ន ចំអឹង ក្លិប​សុភា​នូ​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វុត្ថា លាន់​លី​ញ ក្លិប​អង្គរ​ធំគុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។​

​ចំពោះ​ការប្រកួត​ប្រដាល់​សាកល​ក្របខ័ណ្ឌ​អាជីព​វិញ​នោះ អម ខេ​ម ក្លិប​អា​រុណ​រះ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពេញ វ៉ាន​ថង ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥២​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ស្ថិតក្នុង​ក្រុម​ជម្រើសជាតិ​ថ្នាល​ដូចគ្នា​។ ពួកគេ​មានការ​រីកចម្រើន​ខ្លាំងណាស់​នាពេលនេះ​៕L ដោយ​៖ រ៉ូ​ហ្សា​