អ្នក​ប្រដាល់​សាកល យ៉ុ​ន ដា​រ័ត្ន លេចមុខ លើស​ង្វៀន​ប្រដាល់​គុន​ខ្មែរ​

752
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​២៣ មិថុនា នេះ អ្នក​ប្រដាល់​សាកល​ជម្រើសជាតិ​កម្ពុជា យ៉ុ​ន ដា​រ័ត្ន ក្លិប​ខេត្ត​រតនគីរី ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត បាន​ភុ​ត (Yorth Banphut) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​យ៉ុ​ន ដា​រ័ត្ន និង​យ៉​ត បាន​ភុ​ត​

​យ៉​ត បាន​ភុ​ត ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ បាន ២-៣ លើក​ដែរ ដែល​ការប្រកួត​របស់គេ មាន​ឈ្នះ មាន​ចាញ់ ទៅវិញទៅមក ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ចិត្តស្ងប់ វ៉ៃ​មួយៗ តែ​ភាគច្រើន ចំ​គោលដៅ​បានល្អ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៧​ដង ឈ្នះ​៥៥​ដង និង​ចាញ់​១២​ដង ។​

​អ្នក​ប្រដាល់​កម្ពុជា យ៉ុ​ន ដា​រ័ត្ន គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​រហ័ស ធ្ងន់ ស្នៀត​ជើង ជង្គង់ និង​ទាត់ មិនជា​អស្ចារ្យ​នោះទេ ។ ដា​រ័ត្ន ជា​អ្នក​ប្រដាល់ ដែលមាន​ចិត្ត​ឆេវឆាវ​បន្តិច តែ​ចិត្ត​របស់គេ មិនសូវ​ជាធំ​ឡើយ គឺ​បើ​គូប្រកួត វ៉ៃ​ចូល​ច្រើនជាង​នោះ គេ​បាត់ស្មារតី វាយលុក​សង​វិញ​តែម្ដង​។ អ្នក​ប្រដាល់​កម្ពុជា រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៩​ដង ឈ្នះ​៣៥​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ នរណា ជា​អ្នកឈ្នះ ក្នុងជំនួប​នេះ ?​។​

សេក គឹម​រូ​ន និង ភុ​ត ផាត​ណ​យ​

​សេក គឹម​រូ​ន ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ភុ​ត ផាត​ណ​យ (Puut Phartnoy) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​ដែរ ។ គឹម​រូ​ន ជា​អ្នក​ប្រដាល់​មហា​កម្លាំង ឆេវឆាវ និង​វ៉ៃ ចូលចិត្ត​ប្ដូរ​កែង ជាមួយ​គូប្រកួត​ណាស់ ។ អ្នក​ប្រដាល់​រូបនេះ មិនសូវ​ពូកែ​ការពារ​នោះទេ ការប្រកួត​ភាគច្រើន គេ​តែងតែមាន​របួស ដោយសារ​កែង​គូប្រកួត តែ​គេ​ចូលចិត្ត​ប្រើ​កែង​ប្ដូរ ជាមួយ​គូប្រកួត តាមរបៀប​ផ្សងព្រេង ។ គឹម​រូ​ន មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៦៧​ដង ចាញ់​១៦​ដង និង​ស្មើ​ពិ​ន្តុ​២ ដង ។ ចំពោះ ភុ​ត ផាត​ណ​យ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៧​ដង ឈ្នះ​៥៦​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ នរណា ជា​អ្នកឈ្នះ ?​។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ទី ព​ន្លែ​ត ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​សងសឹក ជាមួយ​អ្នក​ប្រដាល់​ជើង​កន្ត្រៃ​ហោះ ធា នុ​រាជ ក្លិប​ម្កុដ​រាជសីហ៍ ។ ព​ន្លែ​ត ធ្លាប់​សន្លប់​ដោយសារ ស្នៀត​នាគ​វ័ធ​កន្ទុយ​របស់​ធា នុ​រាជ ។ សម្រាប់​ការប្រកួត​សងសឹក លើក​នេះ មិនដឹងថា ព​ន្លែ​ត ធ្វើបាន​សម្រេច ឬក៏​ត្រូវ​សន្លប់ ម្ដងទៀត​នោះទេ ។​

​រឿន ឈី ក្លិប​គុហារ​ព្រហ្ម​ជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v