អ្នក​ប្រាកដជា​យល់ថា​ស្បែក​របស់ខ្លួន​ស្អាត ទោះ​ស ​ឬ​ខ្មៅ បន្ទាប់ពី​ឃើញ​រូបភាព​ទាំងនេះ​

515
ចែករម្លែក

អ្នក​ថតរូប​ម្នាក់​ឈ្មោះ ប្រក់ អែល​ប៊ែ​ង (Brock Elbank) បាន​យក​រូបថត​ស្អាតៗ​នៃ​មនុស្សទាំងពីរ​ភេទ​មាន​វ័យ​ខុសគ្នា ដែល​កើតមក​មាន​ជំងឺ​ស្បែក​ដ៏​កម្រ និង​ព្យាបាល​មិនជា ឬ​ខ្មែរស្គាល់​ថា​ខ្នៅ​ពី​កំណើតមក​បង្ហាញ​ក្នុង​ពិព័រណ៍​បែប​ថ្មី​ដ៏​គួរឱ្យ​ទាក់ទាញ​។
​ ​
​ពិព័រណ៍​រូបថត​ដែលមាន​ឈ្មោះថា “How Do You C Me Now?” នេះ​មានបំណង​បញ្ជូនសារ​ច្បាស់ៗ​ទៅដល់​ពិភពលោក ដោយ​ជំរុញ​ឱ្យ​មនុស្ស “​ស្រឡាញ់​ស្បែក​ដែល​ខ្លួនមាន​”​។
​ ​
​ក្រុម​តារា​ម៉ូ​ដែល​ទាំងនេះ​ដែល​មកពី​ជុំវិញ​ពិ​ភ​លោក សុទ្ធ​តែមាន​ជំងឺ​ស្បែក​យ៉ាង​ចម្លែក ឱ្យ​ឈ្មោះថា congenital melanocytic naevus (CMN)​ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​របស់​ពួកគេ​។​
​ ​
សូមបញ្ជាក់ថា ក្នុង​ករណីខ្លះ CMN អាច​គ្របដណ្ដប់​រហូត​ដល់ ៨០ ភាគរយ​នៃ​រាងកាយ របស់​អ្នក​ដែល​កើត​ជំងឺ​នេះ​៕ ប្រែ​សម្រួលៈ ខុម /Ha