អ្នក​ប្រើ iPhone ឥឡូវ​អាច​ស៊ើបការណ៍​គ្នា​ទៅវិញទៅមក​បាន​! តោះ​ទៅ​មើល​របៀប​ស៊ើប​

487
ចែករម្លែក

​ពួក​អ្នកជំនាញ​ខាង​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​បាន​បង្កើតឡើង​នូវ​វិធី​ជាច្រើន​ដែល​អនុញ្ញាតឱ្យ​អ្នក​ប្រើ iPhone ធ្វើឱ្យ​គាំង​និង​លោត​បិទ​បើក​ឡើងវិញ​នូវ iPhone របស់​អ្នកដទៃ ប៉ុន្តែ​ថ្មីៗ​នេះ​ពួកគេ​បានបង្ហាញ​ពី​កំហុស​មួយ (Bug) ដែល​គំរាមកំហែង​មិន​ត្រឹមតែ​សុខុមាលភាព​នៃ​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ​ទេ​ថែមទាំង​ភាព​ឯកជន​របស់​ម្ចាស់​ទូរស័ព្ទ​ទៀតផង​។​

​កំហុស​ថ្មី​របស់​ទូរស័ព្ទ iPhone ដែល​រកឃើញ​ដោយ​អ្នកប្រើប្រាស់​ភ្នែក​មុត​មួយចំនួន បានលើកឡើង​ពី​កង្វល់​នៃ​ភាព​ឯកជន ព្រោះ​វា​អនុញ្ញាតឱ្យ​គ្រប់គ្នា​ស្ដាប់​ឧបករណ៍​របស់​ក្រុមហ៊ុន Apple នេះ​ដោយ​មិនឱ្យ​អ្នក​ចាប់អារម្មណ៍​។ កំហុស​នេះ​អនុញ្ញាតឱ្យ​អ្នក​ប្រើ​ទូរស័ព្ទ iPhone បង្កើត​ការ​តេ​តាម FaceTime បង្ខំ​ឱ្យ​អ្នកទទួល “​ឆ្លើយ​ការហៅ​នោះ​” និង​ស្រូប​សំឡេង ដោយ​ពុំ​ចាំបាច់​ចុច​ប៊ូ​តុង​។​

​ការ​លបស្តាប់​សំឡេង​នេះ​មាន​រយៈ​យូរ​តាម​ពេលវេលា​ដែល​ទូរស័ព្ទ​ឬ​ម៉ាស៊ីន​កុំព្យូទ័រ Mac របស់​អ្នក​កំពុងរោទិ៍ (​និយាយ​មួយបែប​ទៀត​គឺ​ការ​តេ​នោះ​ពុំទាន់​មាន​អ្នកទទួល​) ប៉ុន្តែ​នៅតែ​អាច​ផ្តល់ឱកាស​ឱ្យ “​ពួក​ហ៊ែ​ក​ឃើ​” លួច​យក​អាត់​សំឡេង​ដែល​កំពុង​កើតឡើង​នៅ​ខាង​អ្នកទទួល​។​

​កំហុស​នេះ​គឺ​ប្រើ​មុខងារ Call នៅក្នុង​គ្រុប FaceTime​។ “​ហ៊ែ​ក​ឃើ​” តេ​ទៅ​ជនរងគ្រោះ​តាមរយៈ​កម្មវិធី FaceTime ហើយ​បន្ទាប់មក​បន្ថែម (Add) មនុស្ស​ថ្មី​ដើម្បី​បង្កើត​ការហៅ​ទូរស័ព្ទ​ជា​លក្ខណៈ​សន្និសីទ (Conference Call)​។ ប៉ុន្តែ​ជំនួស​ឱ្យ​ការ​តេ​ទៅ​អ្នកប្រើប្រាស់​ទូរស័ព្ទ iPhone មួយទៀត ជន​ប្រព្រឹត្តល្មើស​នឹង​ចូលទៅ​មើល​បញ្ជី​លេខ​ទំនាក់ទំនង​របស់​ជន​រងគ្រោះ​។ នេះ​នឹង​នាំឱ្យ​ទូរស័ព្ទ iPhone របស់​ជនរងគ្រោះ​ចាប់ផ្តើម​ផ្តល់​សំឡេង​ឱ្យទៅ​ពួកគេ បើទោះបីជា​ទូរស័ព្ទ​កំពុង​រោទ៍​ក៏ដោយ​។​

​ក្រុមហ៊ុន Apple បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា​ខ្លួន​បានដឹង​អំពី​បញ្ហា​នេះហើយ​បាន​សន្យាថា​នឹង​ជួសជុល​វា​នៅក្នុង​ការចេញ​ប្រព័ន្ធ iOS ថ្មី​។ ក្រុមហ៊ុន​នេះ​ក៏បាន​បិទ​ម៉ាស៊ីន Server បម្រើការ​តេ​ជា​ក្រុម (Group Call) នៅលើ FaceTime របស់ខ្លួន​ផងដែរ​ដើម្បី​ជួសជុល​បណ្តោះអាសន្ន​សម្រាប់​កំហុស​ដែល​កំពុង​រំលោភសិទ្ធិ​ឯកជន​នេះ​។ ទោះយ៉ាងណា វេ​ប​សាយ 9to5mac និយាយថា កំហុស​នោះបាន​បង្ហាញ​ឡើងវិញ នៅតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ការបើក Server ឡើងវិញ​។ គេ​ដឹង​មិន​ច្បាស់​ទេ​ថា​តើ​កំហុស​នៅតែ​ដំណើរការ​ឬ​យ៉ាងណា​នោះ​។ ដំណោះស្រាយ ១០០​ភាគយ​តែមួយគត់​សម្រាប់​ឥឡូវនេះ​គឺ​ត្រូវ​បិទ FaceTime ជា​រៀងរហូត​៕ ដោយ៖ កញ្ញាដាលីស