អ្នក​ពន្លត់​អគ្គិភ័យ សង្គ្រោះ​ក្មេង​ចិន​ចេញពី​ទឹកជំនន់​ដោយ​ដាក់​ក្នុង​ម៉ាស៊ីន​បោកគក់​

671
ចែករម្លែក

ពួកអ្នកពន្លត់អគ្គិភ័យត្រូវបានថតពេលជួយសង្រ្គោះទារិកាម្នាក់ចេញពីទឹកជំនន់ភ្លាមៗមួយដោយបណ្តែតនាងនៅក្នុងម៉ាស៊ីនបោកគក់មួយចេញពីផ្ទះដែលជន់លិចនៅចិនខាងត្បូង។

ទារិកាអាយុមួយឆ្នាំនេះ និងគ្រួសាររបស់នាងស្ថិតចំណោមអ្នកស្រុកជាង១,២លាននាក់ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តក្វាងទុកក្រោយការធ្លាក់ភ្លៀងខ្លាំងកាលពីសប្តាហ៍មុន។

មនុស្ស២នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ដោយទឹកជំនន់នៅក្នុងខេត្តនេះនិង២នាក់ទៀតបាត់ខ្លួន។

កូនក្មេងនិងគ្រួសាររបស់នាងស្ថិតចំណោមមនុស្ស១,២លាននាក់ដែលរងផលប៉ះពាល់ដោយជំនន់នៅក្វាងទុង

ទីក្រុងសាន់តូ,ហ៊ូយចូវនិងសាន់វេ ក្នុងខេត្តក្វាងទុក រងគ្រោះដោយការធ្លាក់ភ្លៀងខ្លាំងចាប់តាំងពីថ្ងៃសុក្រទី៣១សីហា

អ្នកជួយសង្រ្គោះម្នាក់បាននិយាយថា”ខ្ញុំបានឃើញម្តាយរបស់ក្មេងស្រីនេះហៅអោយជួយនៅក្រៅផ្ទះរបស់គាត់ ដែលជន់លិចដោយទឹកជំនន់។មានក្មេង៤នាក់ បីនាក់ធំនិងម្នាក់តូចជាងគេដែលខ្ញុំដាក់ក្នុងម៉ាស៊ីនបោកគក់។ខ្ញុំត្រូវចំណាយពេល១ម៉ោងដើម្បីអុំចេញពីតំបន់នោះ ហើយខ្ញុំបារម្ភខ្លាចក្រែងនាងរងារ ដូច្នេះខ្ញុំដាក់នាងក្នុងម៉ាស៊ីនបោកគក់នៅអណ្តែតនៅជិតជញ្ជាំង”។

មនុស្សជាង១២៧.០០០នាក់ត្រូវបានជម្លៀសនៅក្នុងខេត្តនេះ។អាកាសធាតុអាក្រក់នេះបានបង្កអោយមានការខូចខាតគិតជាប្រាក់អស់ជាង១ពាន់លានយ័ន រួមទាំងការលិចលង់ដីកសិកម្ម៤៤.៧០០ហិចតា៕ដោយ៖វាសនា