អ្នក​មិនដឹង​អាច​ភ័យ​បះសក់ ព្រោះ​វា​ដូច​ខ្លាំងពេក​

431
ចែករម្លែក

បើ​មិន​បានដឹង​ជាមុន ហើយ​នៅ​កៀក​គ្នា អ្នក​ប្រាកដជា​ភ័យ​បះសក់ នៅពេល​ឃើញ ពីងពាង​យ៉ាង​ធំ​វារ​នៅលើ​ស្មា​របស់​បុរស​ម្នាក់នេះ​។​

​តាមពិត​វា​គ្រាន់តែ​ជា​រូប​ស្នាម​សាក់​លើ​ស្មា​បុរស​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​មិនដឹង​អាច​នឹង ភ័យ​ស្លន់ស្លោ​ដោយសារតែ​វា​ដូច​ខ្លាំងពេក ដែល​មើលទៅ​ប្រៀប​ដូច​ពី​ពាង​មែនទែន ព្រោះ​វា​ជា​ស្នាម​សាក់​ផុស​បែប 3D​។

​លោក ដេ​វ ថម​លីន​សុន (Dave Tomlinson) វ័យ ៦២ ឆ្នាំ​និយាយថា គាត់​ពិតជា​រំភើប មែនទែន​ដែល​ទទួលបាន​ស្នាម​សាក់​ដ៏​គួរឱ្យ​ទាក់ទាញ​នេះ​។

​បុគ្គលិក IT ចូលនិវត្តន៍​មកពី​ក្រុង​វ៉េ​ក​ហ្វៀ​ល (Wakefield) តំបន់​វ៉េ​ស យ៉​ក​សៀ (West Yorkshire) ប្រទេស​អង់គ្លេស រូបនេះ​ប្រាប់ថា គាត់​ចាប់ផ្ដើម​សាក់​ដំបូង​នៅ​វ័យ ៦០ ឆ្នាំ​ទៅហើយ​។ បច្ចុប្បន្ន​គាត់​មាន​ស្នាម​ចំនួន ១៦ នៅលើ​ដៃ ជើង ដើមទ្រូង និង​ខ្នង ហើយ​គាត់​គ្រោង​ចាក់​សាក់​គួរឱ្យខ្លាច​បន្ថែមទៀត​លើ​ខ្នង​របស់គាត់​៕ ប្រែ​សម្រួលៈ ខុម