អ្នក​មិន​ចាស់​ពេក ឬ​ក្មេង​ពេក​ទេ​ក្នុង​ការរៀន​អ្វីៗ​ដែល​ថ្មី​

2209

​ដោយ​: លោក​ស្ទី​វ ឃុ​ក នាយក​ផ្នែក​អ​ភ​វិ​ឌ្ឍ​ន៍​កម្មវិធី​និង​គុណ ភាព​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា​
​ ​
​ថ្មីៗ​នេះ អ្នកស្រី គីម ស្រ៊ន អាយុ ៣៥ ឆ្នាំ មានកូន​បីនាក់​។ គាត់​កំពុង អនុវត្តន៍​ជំនាញ​ដែល ថ្មី​សម្រាប់​គាត់ គឺ​ការអាន​និង​ការសរសេរ​។ ពីមុន កូនពៅ​របស់គាត់​មាន​បញ្ហា ដែល​ហាក់ ដូចជា​មិន​ពាក់ព័ន្ធ​នឹង​ការចេះ​អាន របស់​អ្នកស្រី​ឡើយ ប៉ុន្តែ​កូន​របស់គាត់​រៀន​មិនសូវ​ចេះ នៅ​សាលា​ហើយ​ឈឺ​ជា ញឹកញាប់ ។ អ្នកស្រី និយាយថា “​ខ្ញុំ​ព្រួយ បារម្ភ​ហើយ​មិនដឹងថា ត្រូវធ្វើ​អ្វី​”​។ គាត់ បាន​ពន្យល់​ទៀតថា គាត់​មិនដែល​បាន ដឹងថា ការចេះ​អាន​អក្សរ​របស់គាត់ អាចមាន​ផល​អ្វីខ្លះ​ដល់​កូន​របស់គាត់​ឡើយ​។​
​ ​
​អ្នកស្រី គីម ស្រ៊ន គឺជា​ស្ត្រី​ម្នាក់ ក្នុងចំណោម​ស្ត្រី​កម្ពុជា​ប្រមាណ ៣៥ ភាគរយ​ដែលមាន​អាយុ ស្របាល​គ្នា ដែល​មិន​បានទទួល​ការអប់រំ​ពេញលេញ កាលពី​ពួកគាត់​នៅ​ក្មេង ហើយ​មិនអាច អាន ឬ​សរសេរ​អក្សរ​បាន​។ ជា​លទ្ធផល កូនៗ​របស់គាត់​បាន​បាត់បង់​ឱកាស​សិក្សា​តាំងពី នៅ​តូច ដែលមាន​សារសំខាន់ សម្រាប់​ភាពជោគជ័យ​នៃ​ការសិក្សា​នៅ ពេល​ពួកគេ​ធំ​ឡើង​។ បច្ចុប្បន្ននេះ អ្នក ស្រី គីម ស្រ៊ន បាន​ចូលរួម​ថ្នាក់​អក្ខរកម្ម សម្រាប់​ម្តាយ ដែលជា​ផ្នែក​មួយ​នៃ កម្មវិធី​អភិវឌ្ឍន៍​កុមារ​តូច​នៅក្នុង​ភូមិ របស់​អ្នកស្រី​។ មុន​ចូលរួម​កម្មវិធី​នេះ អ្នកស្រី​មិនដែល គិតថា​ការបង្រៀន​កូន ឱ្យ​ចេះ​អាន​និង​សរសេរ គឺជា​អ្វីដែល ឪពុកម្តាយ​អាចធ្វើ​បានឡើយ​។
​ ​
​ឪពុកម្តាយ​និង​អ្នក​ចិញ្ចឹម បីបាច់​ថែរក្សា​កុមារ​ផ្សេងទៀត​ដែល ស្ថិតក្នុង​ស្ថានភាព​ដូច​អ្នកស្រី គីម ស្រ៊ន ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុងការ​ផ្តល់ ឱ្យ​កូនៗ​របស់​ពួកគេ​នូវ​ឱកាស “​សិក្សា​តាំងពី នៅ​តូច​”​ដែល​ពួកគេ​ត្រូវការ ។ បញ្ហា​ប្រឈម​នេះ​បានបង្ហាញ​នៅក្នុង​ការស្រាវជ្រាវ​ថ្មីៗ​នេះ ដែល​ធ្វើឡើង ដោយ​អង្គការ​សង្គ្រោះ​កុមារ​( Save the Children) ដែល​បានលើកឡើង​ពី ទំនាក់ ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ពិន្ទុ​នៃ​ការ យល់ដឹង និង​ការចេះ​អាន​ដំបូង​របស់ កុមារ​ទៅនឹង កម្រិត​នៃ ការចេះ​អាន របស់​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​។ ការសិក្សា​ស្រាវជ្រាវ និង​របាយការណ៍ ពី​ប្រទេស និង​តំបន់​ផ្សេងទៀត ក៏បាន រកឃើញ​ដូចគ្នា​ថា ការអប់រំ​របស់ ឪពុក ម្តាយ គឺជា​កត្តា​សំខាន់​សម្រាប់​លទ្ធផល នៃ​ការអភិវឌ្ឍ​កុមារ រួមទាំង​ការ កាត់បន្ថយ​ភាពក្រីក្រ​ពី ជំនាន់​មួយ​ទៅ ជំនាន់​មួយទៀត​ផង ។

​ឪពុកម្តាយ គឺជា​គ្រូ​ដំបូង សម្រាប់​កូនៗ​របស់​ពួកគេ ។ ប៉ុន្តែ ដោយសារ​ឪពុកម្តាយ​មួយចំនួន​មិន សូវ​ចេះអក្សរ ពួកគេ​មានការ​លំបាក​ក្នុង ការផ្តល់​មូលដ្ឋាន​អប់រំ​គ្រឹះ​ដល់​កូនៗ របស់​ពួកគេ ដូចជា​ការណែនាំ​អំពី​ការ អាន​សៀវភៅ​ដែល​សមស្រប​តាម​អាយុ របស់​កុមារ ឬ​រៀនសូត្រ ដោយ​ប្រើប្រាស់ វត្ថុ​នានា​នៅ​ជុំវិញ​ផ្ទះ​។ ឪពុកម្តាយ​និង អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​ទាំងនេះ ត្រូវការ​ជំនួយ​បន្ថែម​ពី​សហគមន៍ និង​រាជរដ្ឋាភិបាល​។

​អ្នក​ចិញ្ចឹម​បីបាច់​ថែទាំ​កុមារ​ដែល រស់នៅក្នុង​តំបន់​ដាច់ស្រយាល​ភាគ ច្រើន​ជា​អ្នក​ដែល​ខ្វះខាត ហើយ​ពួក គាត់​មិនសូវ​បានទទួល​ការឧបត្ថម្ភ​គាំទ្រ ដើម្បីឱ្យ​ពួកគាត់​អាចមាន​លទ្ធភាព​លើក ស្ទួយ​ការអភិវឌ្ឍ​របស់​កូនៗ​គាត់ ឡើយ​។ បើ​យោងតាម​ការអង្កេត​សុខភាព​ប្រជាសាស្ត្រ ឆ្នាំ​២០១៤​នៅ ខេត្តពោធិ៍សាត់ មាន​កុមារ​អាយុ ៣-៥​ឆ្នាំ តែ​៥​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ចូល រៀន​ថ្នាក់​ម​ត្តេ​យ្យ ដែល​អាចជួយ​កាត់ បន្ថយ​នូវ​ផលប៉ះពាល់​មួយកម្រិត​បណ្តាលមកពី​កម្រិត អក្ខរ​ភាព​របស់ ឪពុកម្តាយ ។ ដូចគ្នា​ផងដែរ អត្រា ចូលរៀន​របស់​កុមារ​តូច​កើន​ដល់ ៤០ ភាគរយ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​បើទោះបីជា​មានការ​វិនិយោគ ខ្ពស់​ក្នុង​វិស័យ​អប់រំ​នៅ​កម្រិត​បឋម សិក្សា​ក៏ដោយ​ការវិនិយោគ នៅក្នុង សេវា​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច នៅមានកម្រិត​ទាប​នៅឡើយ គឺ​ត្រឹមតែ​០,៣​ភាគរយ ប៉ុណ្ណោះ​នៃ​ថវិកា​អប់រំ​សរុប ។ ប្រសិនជា​គ្មាន​ការវិនិយោគ បន្ថែមទៀត​ទេ ជាពិសេស​នៅ តំបន់​ជនបទ និង​តំបន់​ដាច់ស្រយាល គម្លាត​រវាង ការអភិវឌ្ឍ​នៅ​ទីក្រុង​និង​នៅ​ជនបទ នឹង​នៅតែ បន្ត​កើនឡើង​។ យើង​ដឹងថា ការវិនិយោគ​ទឹកប្រាក់​មួយ​ដុល្លារ​លើ​កម្មវិធី​អភិវឌ្ឍន៍​កុមារ​តូច​ដែល មាន​គុណភាព​ផ្តល់​ផលចំណេញ​ដល់​ទៅ ១៣ ដុល្លារ​ក្នុង​ផលិតភាព​ប្រាក់បៀវត្សរ៍ ផ្ទាល់​ដែល​នេះ ស​បញ្ជាក់ថា​ការធ្វើ អន្តរាគមន៍​ជាមុន​សម្រាប់​កុមារ​និង​អ្នក ចិញ្ចឹម​បីបាច់​ថែរក្សា​ពួកគេ គឺជា​ការ វិនិយោគ​មួយ​ដែលមាន​អត្ថប្រយោជន៍ ខាង​ផ្នែក​សេដ្ឋកិច្ច​ខ្ពស់បំផុត​ដែល​ប្រទេសជាតិ​មួយ អាចធ្វើ​បាន ហើយ អត្ថប្រយោជន៍​នេះ​នៅ​មិនទាន់បាន​រាប់ បញ្ចូល​នៅឡើយ​នូវ​ផល​វិជ្ជមាន​ដែល អាចមាន​នៅលើ​ការអភិវឌ្ឍ​ប្រសើរ ជាង​មុន ផ្នែក​ស្មារតី​សុខភាព និង​អាហារូបត្ថម្ភ​របស់ កុមារ​ផង​។​

​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ ជារួម​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់ ក្នុងការ​កែលម្អ​ផ្នែក អក្ខរកម្ម​។ ប៉ុន្តែ​យើង​មើលឃើញថា នៅមាន​ភាពខ្វះ​ចន្លោះ​ក្នុងការ​ធានាថា ឪពុកម្តាយ​អាច​រៀន​ជំនាញ​ថ្មីៗ ហើយ កុមារ​ទាំងអស់​អា​ចទ​ទួលបាន​សេវា នានា ដូចជា​ការ អភិវឌ្ឍ​កុមារ​តូច​និង សេវា​ម​ត្តេ​យ្យ​ដែលមាន​សារសំខាន់ សម្រាប់​ការរៀនសូត្រ​នៅពេល​អនាគត និង​ភាពរុងរឿង​នៃ​ប្រទេសជាតិ​។ ការ ពង្រីក​បន្ថែម​នូវ​វិសាលភាព​សេវា​អប់រំ​កុមារ​តូច​ដូចដែល អ្នកស្រី គីម ស្រ៊ន បានទទួល​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា ច្រើន​ដល់​កុមារ​និង​អ្នក​ចិញ្ចឹម​បីបាច់​ថែ រក្សា​កុមារ​រាប់សែន​នាក់​។

​ការអនុវត្ត​គោលនយោបាយ​នានា ដូចជា​កម្មវិធីសិក្សា​សម្រាប់​ឪពុក ម្តាយ និង​ឧបករណ៍​ផ្សព្វ ផ្សាយ​សកល​នៃ យុទ្ធសាស្ត្រ​ស្តីពី​ការចិញ្ចឹម​កូន​បែប វិជ្ជមាន​របស់​ក្រសួង​កិច្ចការនារី​មាន សក្តានុពល​ដ៏​ធំធេង​ក្នុងការ​រួមចំណែក យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធផល​នៃ ការអភិវឌ្ឍ​របស់​កុមារ​តូច និង​ការរៀនសូត្រ​របស់​ឪពុកម្តាយ​។ កម្មវិធី​សាធារណៈ​ទាំងនេះ ដែល​ត្រូវ បាន​បង្កើតឡើង​នៅ​ទូទាំងប្រទេស មាន សក្តានុពល​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ ឥរិយាបថ លើកកម្ពស់​អក្ខរកម្ម​សម្រាប់ ឪពុកម្តាយ​និង​ការបង្កើន​នូវ​ចំណេះដឹង និង​ការអប់រំ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។​
​ ​
​នៅ​ថ្នាក់មូលដ្ឋាន​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការចិញ្ចឹម​កូន​ធ្វើឡើង​នៅ តាម​សហគមន៍​ក្រោម ការដឹកនាំ​របស់ ឃុំ​និង​អ្នកផ្តល់​សេវា នៅ​ថ្នាក់មូលដ្ឋាន ដូចដែល​អ្នកស្រី គីម ស្រ៊ន បានទទួល បានផ្តល់​ដល់​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា កុមារ​នូវ​ឱកាស ដើម្បី​ចែករំលែក​និង​រៀន​ពីបទ​ពិសោធន៍ របស់​ឪពុកម្តាយ ដទៃទៀត​ដើម្បី​លើកកម្ពស់​ការយល់ ដឹង​និង​ការអភិវឌ្ឍ​ផ្នែក​ទំនាក់​ទំនងជា មួយ​សង្គម​របស់​កុមារ​។ វគ្គប​ណ្តុះ​-​បណ្តាល​ស្តីពី​ការចិញ្ចឹម​កូន​ធ្វើឡើង​នៅតាម​សហគមន៍​ផ្តល់ ឱកាស​ឱ្យ​ឪពុកម្តាយ ក្លាយជា​”​គ្រូបង្រៀន​ដំបូង​” ដែល​កុមារ ទាំងអស់​សម​នឹង​ទទួលបាន ៕