អ្នក​មុជទឹក​ម្នាក់ ដែល​សង្គ្រោះ​ក្មេង​ថៃ​ជាប់​ល្អាង​ភ្នំ ប្តឹង​លោក​អេ​ឡុ​ន ម៉ាស់

569
ចែករម្លែក
  • 134
    Shares

​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ជួយសង្គ្រោះ​កីឡាករ​បាល់ទាត់​យុវជន​ជាប់​នៅក្នុង​ល្អាង​ភ្នំ​នៅ​ប្រទេស​ថៃ កំពុង​ប្តឹង​លោក អេ​ឡុ​ន ម៉ាស់ ដោយ​ចោទប្រកាន់ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla រូបនេះ​បាន​ចោទប្រកាន់​មិន​ពិត​មកលើ​រូបគាត់​ថា​ជា​ជន​រំលោភ​កុមារ​។​

​លោក វើ​ណុន អាន់​ស្វត (Vernon Unsworth) ដែល​រស់នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​បាន​អះអាងថា លោក​ម៉ាស់​បានធ្វើការ​ចោទប្រកាន់​មិន​ពិត​នៅលើ Twitter ហើយ​បន្ទាប់មក​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​អំពី​ពាក្យ​កុហក​ជាច្រើន​ទៀត បន្ទាប់ពី​ការជួយ​សង្គ្រោះ​កីឡាករ​បាល់ទាត់​វ័យក្មេង​ជាច្រើន​នាក់​និង​គ្រូបង្វឹក​របស់​ពួកគេ​កាលពី​ខែកក្កដា​។​

​ពាក្យបណ្តឹង​ដែល​ដាក់​ប្តឹង​នៅ​តុលាការ​សហព័ន្ធ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​កញ្ញា​បានទាមទារ​សំណង​ជំងឺ​ចិត្ត​ជាង ៧៥.០០០ ដុល្លារ និង​សេចក្តី​បង្គាប់​របស់​តុលាការ​ដើម្បី​បញ្ឈប់​លោក​ម៉ាស់​កុំឱ្យ​បន្តធ្វើ​ការចោទប្រកាន់​ជា​បន្តទៀត​។ ក្រុមហ៊ុន Tesla មិនបាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​យោបល់​ពី​អ្នកកាសែត​កាលពី​ថ្ងៃ​ចន្ទ​ទេ​។​

​លោក​ម៉ា​សបាន​ហៅ​លោក​អាន់​ស្វត​ថា “​ជន​រំលោភ​កុមារ​” នៅលើ Twitter ដែលមាន​អ្នកគាំទ្រ ២២,៥ លាន​នាក់​របស់គាត់ បន្ទាប់ពី​លោក​អាន់​ស្វត​បាន​រិះគន់​លោក​ម៉ាស់​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CNN កាលពី​ថ្ងៃទី ១៣ កក្កដា​អំពី​ការជួយ​សង្គ្រោះ​។​

​លោក​ម៉ាស់​និង​វិស្វករ​មកពី​ក្រុមហ៊ុន​រ៉ុក្កែត​របស់លោក​ឈ្មោះ SpaceX បាន​ផលិត​កូន​នាវាមុជទឹក​ខ្នាត​ល្អិត​មួយ​ហើយ​ដឹក​វា​ទៅ​ប្រទេស​ថៃ​ដើម្បី​ជួយសង្គ្រោះ​កីឡាករ​ក្មេងៗ​។ ឧបករណ៍​នេះ​មិន​ត្រូវបាន​ប្រើប្រាស់​នោះទេ ហើយ​នៅក្នុង​បទសម្ភាសន៍​នោះ​លោក​អាន់​ស្វត​បាន​ហៅ​វា​ថា​ជា “​ព្រឹត្តិការណ៍​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​” ហើយ​និយាយថា​វា​នឹង​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សង្គ្រោះ​ក្មេងៗ​ជាប់​នៅក្នុង​ល្អាង​ភ្នំ​លិច​ទឹក​នោះទេ​។ លោក​អាន់​ស្វត​ក៏បាន​និយាយ​ផងដែរ​ថា លោក​ម៉ាស់ “​អាចដាក់​កូន​នាវាមុជទឹក​របស់គាត់​ទៅ​កន្លែង​ផ្សេង ដែល​រង​ផលប៉ះពាល់​”​។​

​ពាក្យបណ្តឹង​នេះ​បាន​ចោទប្រកាន់ថា លោក​ម៉ាស់ ដែល​ខឹងសម្បារ​ចំពោះ​សម្តី​របស់លោក​អាន់​ស្វត បានចាប់ផ្តើម​យុទ្ធនាការ​មួយ​ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់គាត់ “​ដោយ​ចេញផ្សាយ​ការចោទប្រកាន់​មិន​ពិត​និង​សាហាវយង់ឃ្នង​ជាច្រើន​អំពី​បទឧក្រិដ្ឋ​ផ្សេងៗ​ប្រឆាំងនឹង​រូបលោក​ទៅកាន់​សាធារណជន​”៕ ដោយ៖ កញ្ញាដាលីស

លោក វើ​ណុន អាន់​ស្វត
លោក អេ​ឡុ​ន ម៉ាស់