អ្នក​ម្ដាយ​ពិការ​ប្រថុយ​គ្រោះថ្នាក់​ជិះ​ស្គី​ទឹកកក​ចុះ​ជម្រាលភ្នំ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​

463
ចែករម្លែក

​នេះ​ជា​ពេល​ដ៏​អស្ចារ្យ និង​គួរឱ្យ​ព្រឺព្រួច​ដែល​អ្នក​ម្តាយ​ពិការ​ប្រថុយ​គ្រោះថ្នាក់​ជិះ​ស្គី ទឹកកក​ចុះ​ជម្រាលភ្នំ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​របស់ខ្លួន​ប្រាំ​ឆ្នាំក្រោយ​គាត់​ធ្លាក់ខ្លួន​ពិការ​ជើង​ទាំងពីរ​ដោយសារ​របួស​ខួរឆ្អឹង​ឆ្នង​។
​ ​
អ្នកស្រី សា​រ៉ា ជេន​ស្ទែ​ស៊ែ​ក (Sarah-Jane Stazsak) មកពី​ប៊ែ​ក​ហ៊ី​ស (Backheath) ប្រទេស​អូស្ត្រាលី បាន​ពិការ​ជើង​ទាំងពីរ​ដើរ​មិន​រួច​ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​គាត់​នៅតែ​ចង ចិត្ត​ស្រឡាញ់​កីឡា​ដ៏​គ្រោះថ្នាក់​នេះ​មិន​ឈប់​។
​ ​
​ហើយ​ទីបំផុត​នៅ​ខែមេសា កន្លងទៅ គាត់​ក៏មាន​ឱកាស​បាន​ជិះ​ស្គី​ចុះ​ជម្រាលភ្នំ​ជាមួយ កូនប្រុស ហា​មី​ស (Hamish) នៅ​ក្រុង​វ៉ាល​ដេ​ស (Valdez) រដ្ឋ អា​ឡា​ស្កា សហរដ្ឋ អាម៉េរិក​។​

​ស្ត្រី​ជា​វាគ្មិន​ខាង​ជំរុញ​លើកទឹកចិត្ត​រូបនេះ​បាន​និយាយថា “​ការ​ជិះ​ស្គី និង​ការស្រលាញ់ បរិស្ថាន​នៅ​អ៊ែ​ល​ផា​ញ (Alpine) បាន​ដក់​ក្នុង​ចិត្ត​ខ្ញុំ​រហូតមក​តាំងពី​ខ្ញុំ​មាន​អាយុ​ប្រហែល ១៥ ឆ្នាំ​”​។

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​ជនពិការ​អាច​ជិះ​ស្គី​ទឹកកក​ចុះ​ជម្រាលភ្នំ​បាន ដោយ​វិធី​ណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម​