អ្នក​ម្តាយ​មាន​ផ្ទៃពោះ​បែបណា ដែល​មិន​ស័ក្តិ​ក្នុងការ​សម្រាល​ដោយ​ធម្មជាតិ

286
ចែករម្លែក

​អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​អ្នក​ម្តាយ​ដែល​មិនអាច​សម្រាល​ដោយ​ធម្មជាតិ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​ម្តាយ​ដែលមាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ មិន​ស័ក្តិសម​ក្នុងការ​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​អាច ប៉ះពាល់​ដល់​អាយុជីវិត​អ្នក ដោយមាន​គ្រោះថ្នាក់​ខ្លាំងណាស់​។

​ចំពោះ​អ្នក​ម្តាយ​ដែលមាន​ជំងឺ​បេះដូង​ស្រាល មិនគួរ​សម្រាល​ដោយ​ធម្មជាតិ​ឡើយ ដោយ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុននឹង​សម្រេចចិត្ត​សម្រាល​ដោយ​វិធី​ណា​។​

​អ្នក​ម្តាយ​ដែលមាន​ជំងឺ​រលាក​ថ្លើម ក៏​មិនគួរ​សម្រាល​ដោយ​ធម្មជាតិ​ដែរ ព្រោះ​អាកា​រៈ ជំងឺ​របស់​អ្នក​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក និង​ទារក​ក្នុង​ផ្ទៃ​។

​ដូចនេះ អ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ​មុននឹង​សម្រេចចិត្តថា​ចង់​សម្រាល ដោយ​វិធី​មួយណា​ដែល​អាច​ការពារ​អ្នក និង​កូន​បាន​។​

​អ្នក​ម្តាយ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ក៏​មិនគួរ​សម្រាល​ដោយ​ធម្មជាតិ​ដែរ ព្រោះ​អាចធ្វើ ឲ្យ​អ្នក​ប្រឈមមុខ​នឹង​គ្រោះថ្នាក​។ ដូចនេះ មុននឹង​អ្នក​ដល់​ខែ​ត្រូវ​សម្រាល អ្នក​គួរតែ ទៅ​និយាយ​ជាមួយ​គ្រូពេទ្យ ទើប​អាច​ដឹង​ពី​វិធី​សម្រាល​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​គ្រោះថ្នាក់ ខ្លាំង​៕ ដោយៈ health.com.kh​