អ្នក​ម្តាយ​មាន​ផ្ទៃពោះ អាច​ប្រើ​វិធី​នេះ ការពារ​ស្បែក មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ទេ​

672
ចែករម្លែក

ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​ថែរក្សា​សម្រស់​របស់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ​។

តើ​មាន​អ្វីខ្លះ​ទៅក្រោយ​ពេលដែល​អ្នក​មាន​ផ្ទៃពោះ​រួច​អ្នក​គួរតែ​ប្រយ័ត្ន​ក្នុងការ​ប្រើ​ហ្វ​ម សម្អាត​មុខ ដោយ​មិន​គួរប្រើ​ហ្វ​ម​ដែលមាន​សារធាតុ​ខ្លាំង​ក្នុង​ការលាង​សម្អាត​មុខ​ឡើយ​។ អ្នក​គួរតែ​ប្រើ​ហ្វ​ម​ដែលមាន​សារធាតុ​មិនសូវ​ខ្លាំង​ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ទារក​ក្នុង​ផ្ទៃ​។​

​ពេលដែល​អ្នកចេញ​ក្រៅ អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ស្បែក​អ្នក​។ ម្យ៉ាងទៀត អ្នក​គួរតែ​ស្រូបយក​វីតាមីន​សេ ទើប​អាច​ការពារ​ស្បែក ពី​កម្តៅថ្ងៃ​ផងដែរ​។​

​អ្នក​គួរតែ​ពិសារ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុងនោះ​សម្បូរ​ទៅដោយ​វីតាមីន ដែល​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​ថ្មី​ឆាប់​ដុះ​ចេញ​មកវិញ ថែមទាំង​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស និង​ស្អាត​ទៀតផង​។ ម្យ៉ាងទៀត អ្នក​គួរតែ​កុំ​ពិសារ​អាហារ​បំពង​ខ្លាញ់​ច្រើន​ឲ្យ​សោះ ព្រោះ​អាច​បំផ្លាញ​ស្បែក​អ្នក​យ៉ាង​ងាយ​។​

​ការ​គេង​ឲ្យ​បាន​គ្រប់​ម៉ោង និង​ចូល​គេង​ពី​ព្រលឹម អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត និង​ភ្លឺ មិន​ងាយ​ស្រអាប់​ឡើយ​។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​ទាំងនេះ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ស្បែក អ្នក​ស្អាត​បាន​៕ ដោយ​: health.com.kh

#