អ្នក​ម្តាយ​ស្ថិតក្នុង​ស្ថានភាព​៧​នេះ​គួរតែបញ្ឈប់​ការ​បំបៅ​ទឹកដោះ​ដល់​កូន​ភ្លាម​

324

​ប្រសិនជា​អ្នក​ស្ថិតក្នុង​ស្ថានភាព ទាំងឡាយ​ខាងក្រោម​នេះ អ្នក​គួរតែបញ្ឈប់​ការ​បំបៅ​ទឹកដោះ ដល់​កូន ។ តើ​មាន​អ្វី​ខ្លះទៅ​?

១.​នៅពេលដែល​អ្នក​កើតមាន​ជំងឺឆ្លង​អ្នក​គួរតែបញ្ឈប់​ការ​បំបៅ​ទឹក ដោះ​អ្នក​ដល់​កូន ព្រោះ​បើ អ្នក​បន្ត​ឱ្យ​កូនបៅ​ទឹកដោះ នោះ​កូន​នឹង​អាច​ឆ្លង​ជំងឺ​ពី​អ្នក​បាន ។ ជំងឺឆ្លង​នៅទីនេះ សំដៅ​ដល់ ជំងឺ​រលាក​ថ្លើម ឬ​ជំងឺរបេង​ជាដើម ។​

២.​នៅពេលដែល​អ្នក​កើតមាន អាកា​រៈ​ផ្តាសាយ ក្តៅខ្លួន ហើយ​អ្នក​ញ៉ាំ​ថ្នាំ​អ្នក​មិន​គួរឱ្យ​កូនបៅ ទឹកដោះ​អ្នក ឡើយ ព្រោះថ្នាំ​ទាំងនោះ​អាចធ្វើឱ្យ សុខភាព​កូន​ទ្រុឌទ្រោម​ក្រោយ​ពេលដែល​គេ​បៅ ទឹកដោះ​អ្នក ។ ដូចនេះ អ្នក គួរតែ​រង់ចាំ​ដល់​អ្នកជា​សះស្បើយ​ទើប អាច​បន្ត​បំបៅកូន​បាន ។​

៣.​ប្រសិនជា​អ្នកមាន​ជំងឺ​បេះដូង ជំងឺ​ក្រលៀន ឬ​ជំងឺ​ទឹកនោមផ្អែម អ្នក​គួរ តែ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​មុននឹង​ឱ្យ​កូនបៅ​ទឹកដោះ​អ្នក ព្រោះ​បើ​អ្នក មិន​ប្រយ័ត្ន​អាចធ្វើឱ្យ​ប៉ះពាល់​ដល់ សុខភាព​កូន និង អ្នកជា​ខ្លាំង ។​
​ ​
៤. អ្នក​គួរតែ​ឃ្លាត​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ដែលមាន​ជាតិពុល ព្រោះ​បើ​អ្នករស់នៅ​កន្លែង​ដែល​ពោរពេញ ទៅដោយ​ផ្សែង​ពុល​នោះ ក្រោយ​ពេលដែល​កូនបៅ​ទឹកដោះ​អ្នក​រួច​សុខភាព​កូន​នឹង​ងាយ​កើតមាន បញ្ហា​ខ្លាំងណាស់ ។​

៥.​ក្រោយ​ពេលដែល​អ្នក​ហាត់ ប្រាណ​ហើយ​ភ្លាម​អ្នក​មិន​គួរឱ្យ​កូនបៅ ទឹកដោះ​អ្នក​ភ្លាម​នោះទេ ព្រោះ​ទឹកដោះ​អ្នក​អាចមាន​ក្លិន​ជូរ​បាន ។ ដូចនេះ អ្នក​គួរតែ​ឱ្យ​កូនបៅ​ក្រោយ​ពេលដែល អ្នក​សម្រាក​រួច​ក្រោយពេល​ហាត់ប្រាណ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន ៕ ដោយ​: health.com.kh​