អ្នក​រលាក​សន្លាក់​ជង្គង់​គួរ​ដើរ ៦.០០០ ជំហាន​ក្នុង​១​ថ្ងៃ​

139
ចែករម្លែក
  • 3
    Shares

ពេល​ផ្នែក​ណាមួយ​ដែល​សរីរាង្គ​ត្រូវ​ឈឺ សភាវគតិ​ដំបូង គឺ​បញ្ឈប់​ចលនា​កន្លែង​ឈឺ​ឲ្យ​វា​សំរាក ប៉ុន្តែ ក្នុងករណី​អ្នកជំងឺ​ទ្រុឌទ្រោម​សន្លាក់​ជង្គង់​, ដំបូន្មាន​ល្អ​បំផុត នោះ​គឺ​បន្ត​ដើរ ។​

​ការស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញថា ដើរ​សរុប ៦០០ ជំហាន​ឡើង ក្នុង​១​ថ្ងៃ អាចជួយ​ការពារ​អ្នក​រលាក​សន្លាក់​ជង្គង់ ឬ មាន​ហានិភ័យ​ត្រូវ​រលាក​សន្លាក់​ជង្គង់ ចៀស​ពី​បញ្ហា​ឥទ្ធិពល​ធ្ងន់ធ្ងរ ដល់​កម្រិត​បត់បែន​ប​ង្ក​ការលំបាក​សម្រាប់​ការធ្វើ​ចលនា ។​

​ការស្រាវជ្រាវ​ត្រូវបាន​ឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​សុខភាព​ជាតិ​អាមេរិក ។​

​ពួក​អ្នកស្រាវជ្រាវ​បានធ្វើ​ពិសោធន៍​លើ​មនុស្ស ១.៧៨៨ នាក់ មាន​ជំងឺ​រលាក​សន្លាក់​ជង្គង់ ឬ មាន​ហានិភ័យ​រលាក​សន្លាក់​ជ​ង្គ​ង់ និង​វាស់​ចំនួន​ជំហាន​ដើរ​រាល់ថ្ងៃ​របស់​ពួកគេ ។ អ្នកចូលរួម​ត្រូវបាន​តាមដាន​ក្នុង​រយៈពេល ៧ ថ្ងៃ ។ ពួកគេ​ទាំងអស់​ត្រូវបាន​ត្រួតពិនិត្យ​ឡើងវិញ ក្រោយ​២​ឆ្នាំ ដើម្បី​ដឹង​កម្រិត​ហានិភ័យ​ត្រូវ​រារាំង​អំពី​មុខងារ​ចលនា ។​

​ក្រោយពេល​ពិនិត្យ​លទ្ធផល ពួក​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា ៦.០០០ ជំហាន ជា​កម្រិត​ល្អ​បំផុត ដើម្បី​បន្ថយ​អប្បបរមា​ហានិភ័យ​ជួប​ការលំបាក​ពេល​បន្លាស់​ទី ចំពោះ​អ្នក​រលាក​សន្លាក់​ជង្គង់ ឬ មាន​ហានិភ័យ​រលាក​សន្លាក់​ជ​ង្គ​ង់ ។ ពួក​អ្នកស្រាវជ្រាវ​ទូន្មាន​អ្នកជំងឺ ឬ មាន​ហានិភ័យ​កើត​ជំងឺ​នេះ​គយរ​ដើរ​តិច​បំផុត ៣.០០០ ជំហាន​ឡើង​ក្នុង​១​ថ្ងៃ និង​ចុងក្រោយ​ឈានដល់ ៦.០០០ ជំហាន ដើម្បី​ទទួលបាន​គុណប្រយោជន៍​ច្រើន​បំផុត ។​

​ក្រៅពី​ការបន្ថយ​ហានិភ័យ​បាត់បង់​មុខងារ​ចលនា​ពេល​ត្រូវ​រលាក​សន្លាក់​, ដើរ​នៅ​នាំមក​នូវ​ផលប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ៕ ប្រែ​សម្រួលៈ រតនៈ