អ្នក​វាយប្រហារ​ជា​ស្ត្រីបំផ្ទុះ​គ្រាប់បែក​​ ​សម្លាប់​មនុស្ស​៨​នាក់​នៅ​ប៉ា​គី​ស្ថាន​

193
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា​ស្ត្រី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៨​នាក់​និង​រងរ​បួ​២៦​នាក់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ភាគ​ពាយ័ព្យ​​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ស៊ីវិល​ក្នុង​តំបន់​កាលពី​ថ្ងៃអាទិត្យ​ទី​២១​កក្កដា​។​

​ការវាយប្រហារ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​Dera Ismail Khan ត្រូវបាន​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​Tehrik-e-Taliban ឬ​ហៅ​ថា ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន ​ដែល​ផ្តាច់ខ្លួន​ចេញពី​ក្រុម​ចលនា​ឧទ្ទាម​នៅ​តំបន់​ព្រំដែន​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ក្រុមមន្ត្រី​បាន​និយាយថា ការវាយប្រហារ​នេះ បាន​កើត​ឡើង​បន្ទាប់ពី​ប៉ូលិស​២​នាក់​ត្រូវបាន​សម្លាប់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តាម​ផ្លូវ​មួយ​នៅ​ខាងក្រៅ​ទីក្រុង​នេះ​។​

​លោក Waqar Ahmad មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បាន​និយាយថា ” នៅពេលដែល សាកសព​ប៉ូលិស​ទាំងនេះ​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​នោះ អ្នក​បំផ្ទុះ​គ្រាប់បែក​នេះ ​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ជាប់​អាវ​ដោយ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៨​នាក់​និង​របួស​២៦​នាក់​។ ការ​បំផ្ទុះ​នេះ បានធ្វើ​ខូចខាត​បន្ទាប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​នេះ ” ៕​ប្រែ​សម្រួល​៖​សុខា​/sn

មន្ត្រី​សន្តិសុខ​ប៉ា​គី​ស្ថាន​ពិនិត្យមើល​កន្លែង​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ច្រកចូល​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង​Dera Ismail Khan កាលពី​ព្រឹក​ថ្ងៃអាទិត្យ