អ្នក​វាយប្រហារ​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​នៅ​ខាងក្រៅ​លំនៅដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​អ៊ីរ៉ង់​នៅ​អូទ្រីស​

826
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា អ្នក​វាយប្រហារ​ដោយ​កាំបិត ដែល​បាន​ឆ្មក់​វាយប្រហារ​អ្នកយាម​ម្នាក់ ត្រូវបាន​បាញ់សម្លាប់​នៅ​ជិត​លំនៅដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​អ៊ីរ៉ង់​នៅ​ក្រុង​វី​យែ​ន ប្រទេស​អូទ្រីស កាលពី​ថ្ងៃអាទិត្យ​។​

​អ្នក​វាយប្រហារ ដែលជា​ពលរដ្ឋ​អូទ្រីស​អាយុ​២៦​ឆ្នាំនេះ បាន​វាយឆ្មក់​ទៅលើ​អ្នកយាម​ការពារ​សន្តិសុខ​ម្នាក់​នៅ​ខាងក្រៅ​លំនៅដ្ឋាន​នោះ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​១១ មីនា ដោយបាន​ធ្វើឱ្យ​របួស​អ្នកយាម​នោះ​នៅត្រង់​ដៃ​។​

​ប៉ូលិស​បាន​និយាយថា អ្នក​វាយប្រហារ​នេះ​ត្រូវបាន​បាញ់សម្លាប់​នៅនឹងកន្លែង ដោយ​អ្នកយាម​នោះ​​​ទោះជាយ៉ាងណាហេតុផល​របស់​អ្នក​វាយប្រហារ​នេះ គឺ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕

ប៉ូលិស​កំពុង​ដើរកាត់​អ្នកជំនាញ​កោសល្យវិច័យ​នៅ​កន្លែងកើតហេតុ 

#