អ្នក​សម្តែង​អន្តរជាតិ​ដ៏​មាន​ទេពកោសល្យ​មកពី​៦​ប្រទេស​មក សម្តែង​នៅ​សាល​មហោស្រព ណាហ្គា​វើ​ល​

1270
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ការសម្តែង​ថ្មីស្រឡាង​របស់​ណាហ្គា​វើ​លដ៍ ឬ​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ពណ៌​វគ្គ ២ ថ្មី បានមក​ដល់​ហើយ​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី​២​។ ការសម្តែង​ដែល​អនុញ្ញាត​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​នេះ គឺជា​ការសម្តែង​វគ្គ​ទី​ពីរ​ដែល​ផ្តល់ជូន​ពី​រៀងរាល់ថ្ងៃ​ពុធ រហូតដល់​ថ្ងៃអាទិត្យ​ចាប់ពី​រាត្រី​ថ្ងៃស្អែក​រហូតដល់​ថ្ងៃទី ២៣ ខែកញ្ញា ។ ក្លាយជា​ទស្សនិកជន​ដំបូង​ដែល​មក​ទស្សនា​ការសម្តែង​ដ៏​ប្លែក​អស្ចារ្យ​នេះ​នៅ​ណាហ្គា​ទី ២​។

ទស្សនាការ​សម្តែង​សិល្បៈ​ចម្រុះ​ពណ៌​ដ៏​អស្ចារ្យ​ចាប់ពី​ថ្ងៃទី ១ កញ្ញា​តទៅ​

​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ពណ៌​វគ្គ​ទី ២ នេះ ចូលរួម​សម្តែង​ដោយ​អ្នក​សម្តែង​អន្តរជាតិ​ដ៏​មាន​ទេពកោសល្យ​មកពី​ប្រទេស​កម្ពុជា រុស្ស៊ី កូ​ឡុំ​ប៊ី តៃវ៉ាន់ ម៉ុង​ហ្គោ​លី និង​ហ្វីលីពីន​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​! ក្រៅពី​ការសម្តែង​សិល្បៈ​ដ៏​អស្ចារ្យ ក៏មាន​ការសម្តែង​ចម្រៀង​បែប​ក្លា​ស៊ី​ក​ដ៏​ទាក់ទាញ​ផងដែរ​ដែល​នឹងធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​វ័យ​ទទួលបាន​នូវ​អារម្មណ៍​រំភើប​រីករាយ​មិនអាច​បំភ្លេចបាន​។

​ឆាក​សម្តែង​ថ្មី​របស់​ណាហ្គា​វើ​លដ៍​វគ្គ ២ នេះ ត្រូវបាន​តុបតែង​តាម​រចនាបថ​ដ៏​ទាន់សម័យ ខណៈ​អ្នក​សម្តែង​មកពី​ប្រទេស​រុស្ស៊ី​ពីររូប នឹង​បង្ហាញ​នូវ​ការសម្តែង​ជាមួយ​ភ្លើង​អិ​ល​អ៊ី​ឌី​ចម្រុះ​ពណ៌​ដ៏​ប្លែក​ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ពីមុន​។​ការសម្តែង​ដែលមាន ៤៥ នាទី​នេះ ចាប់ផ្តើម​ពី​ម៉ោង ៧:៣០ យប់ ពី​រៀងរាល់ថ្ងៃ​ពុធ​ដល់​អាទិត្យ​នៅ​សាល​មហោស្រព NABA ដែល​បើកទ្វារ​ស្វា​គម​ចាប់ពី​ម៉ោង ៧ យប់ ។ សាល​មហោស្រព NABA ផ្តល់ជូន​ជាង ១.០០០ កៅអី​រៀងរាល់​រាត្រី មក​មុន បាន​មុន​! ទស្សនា​ដោយ​សេរី​។​

ជួប​ជាមួយ​អ្នក​សម្តែង​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក​

​មុន​ទស្សនាការ​សម្តែង​វគ្គ ២ នេះ លោកអ្នក​អាចមក​ពិសា​ប៊ុ​ហ្វេ​ពេល​ល្ងាច ២ នាក់​គិត ១ នាក់ នៅ​ភោជនីយដ្ឋាន 2Pangea (​ជាន់​ទី ២ ណាហ្គា​ទី ២) នៅជាប់​សាល​មហោស្រព NABA ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ៧:៣០ យប់ ។ ៣៣ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់ ២ នាក់​! សូម​អញ្ជើញ​មក​ពិសា​ប៊ុ​ហ្វេ​អន្តរជាតិ និង​គ្រឿង​សមុទ្រ​នៅ​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​វែង​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ។ រីករាយ​តាមចិត្ត​។

​ហើយ​បន្ទាប់ពី​ទស្សនាការ​សម្តែង ពុក​ម៉ែ​បងប្អូន​ទាំងអស់​អាច​ទៅ​ញ៉ាំ​ការ៉េម​នៅ​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion (​ជាន់​ក្រោម​ដី ណាហ្គា​ទី ២) តម្លៃ ១ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ស្លាបព្រា ឬ​ទៅ​ជាវ​នំ​សែន​ព្រះ​ខែ​នាំ​លាភ​កំពូល​រសជាតិ​របស់​ណា​ហ្គា​វើ​លដ៍​នៅ​ភោជនីយដ្ឋាន​ចិន​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក Fortune Palace និង Hall of Golden Chimes ក៏បាន ។

​នំ​សែន​ព្រះ​ខែ​ដែល​ណាហ្គា​វើ​លដ៍​ដាក់លក់ មាន​រសជាតិ​គ្រាប់​ឈូកស រសជាតិ​ស្លឹក​តើយ ព្រមទាំង​រសជាតិ​ថ្មី ដូចជា រសជាតិ​ពោត និង​រសជាតិ​ក្រូចឃ្វិច​ជាមួយ​សណ្តែកក្រហម​ដែល​គ្មាន​ស៊ុត ឬ​មាន​ស៊ុត​ពីរ និង​ត្រូវបាន​វេច​ខ្ចប់​ក្នុង​ប្រអប់​ពណ៌​មាន​ដ៏​ស្រស់ស្អាត​ជា​កាដូ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ ដៃគូ​ពាណិជ្ជកម្ម និង​អ្នកជា​ទីស្រឡាញ់​របស់​អ្នក ។ សូម​ជាវ​នំ​សែន​ព្រះ​ខែ​ឲ្យ​បាន​មុន​ថ្ងៃទី ១៤ កញ្ញា ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស ២០% ឬ​ទទួលបាន​ការបញ្ចុះ​តម្លៃ ៣០% សម្រាប់​កា​រក​ម្ម៉​ង់​នំ ៥០ ប្រអប់ ឬ​លើសពីនេះ ។ ទទួលយក​នូវ​បទពិសោធន៍​ដ៏​រីករាយ​ក្នុងឱកាស​បុណ្យ​សែន​ព្រះ​ខែ​នៅ​ណាហ្គា​វើ​លដ៍​៕ ល

ជាវ​នំ​សែន​ព្រះ​ខែ​នាំ​លាភ​របស់​ណាហ្គា​វើ​លដ៍​បញ្ចុះតម្លៃ ២០% រហូតដល់​ថ្ងៃទី ១៤ កញ្ញា​