អ្នក​ស្នេហា​វិស័យ​កីឡា កំពុង​លង់​ស្រលាញ់ បទ “​ជឿជាក់​! ជោគជ័យ​” ដែល​ទើបតែ​ចេញ MV ក្តៅៗ​

1282
ចែករម្លែក
  • 22
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: បទ​ចម្រៀង «​ជឿជាក់​! ជោគជ័យ​» ត្រូវបាន​សម្រិតសម្រាំង​ឡើង​ក្នុង​ការលើក​កំពស់​វិស័យ​កីឡា​។ ចំណែក​មួយ​បទ​នេះ​ត្រូវបាន​កីឡាករ​-​កីឡាការិនី និង​អ្នក​ស្តាប់​ជាច្រើន​នាក់​ចែករំលែក​តាម​ប្រព័ន្ធ​អិន​ធើ​ណែ​ត ជា​ហូរហែរ​។​

​លោក ឆាយ វណ្ណៈ អ្នកដឹកនាំ​ផលិត និង​ជា​ម្ចាស់​ផលិតកម្ម​អាំ​ណាត​មេ​ឌា បាន​ថ្លែង​បញ្ជាក់ថា លោក​បានសម្រេច​ចិត្ត​ធ្វើ បទ Original មួយ​នេះ គឺ​ដោយសារតែ​លោក​កត់សម្គាល់ថា អ្នកធ្វើ​បទ​ចម្រៀង​ភាគច្រើន ផ្ដោត​តែ​លើ​អត្ថន័យ​ស្នេហា និង​មិនសូវ​ជាមាន​បទ​ច្រើន ដែល​ផ្ដល់​គុណប្រយោជន៍​សម្រាប់​សង្គម ជាពិសេស​គឺ​បទ​ដែលមាន​អត្ថន័យ​ជា​លក្ខណៈ​កីឡាករ​ជាតិ គឺ​មិនសូវមាន​ច្រើន​។

​លោក​ថា បទ​ចម្រៀង «​ជឿជាក់​! ជោគជ័យ​» មិនមែន​សំដៅ​តែ​លើ​អ្នកលេង​កីឡា​ប៉ុណ្ណោះ​ទេ តែ​អត្ថន័យ​បទ​នេះ ក៏មាន​ន័យ​ដុត​កំដៅ​មនុស្ស​ក្នុងសង្គម​ទូទៅ អោយមាន​កម្លាំងចិត្ត នឹងមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ផងដែរ ដើម្បី​ឈានទៅ​សម្រេច​កិច្ចការ​មួយ​ដោយ​ជោគជ័យ​។ MV មួយ​បទ​នេះ លោក​បាន​ប្រមូលផ្ដុំ​សុទ្ធតែ​កីឡាករ​ជម្រើសជាតិ​គ្រប់ផ្នែក​ល្បីឈ្មោះ​អោយមក​សម្ដែង​តែម្ដង ទើប​គ្រាន់តែ​បាន​បង្ហោះ​មិន​ដល់​ប៉ុន្មាន​ម៉ោង​ផង ក៏មាន​អ្នក​ចែកចាយ និង​ចូល​ទស្សនា​យ៉ាងច្រើន​។

​បទ​ចម្រៀង «​ជឿជាក់​! ជោគជ័យ​» មួយ​នេះ គឺ​បកស្រាយ​ដោយ​តារាចម្រៀង លោក សាល បាទី អតីត​បេក្ខភាព​ប្រលង​ចម្រៀង​ក្នុង​កម្មវិធី​ពេជ្រ​កំពុង​ច្នៃ និង​លោក ប្រុស​ម៉ៅ ដែលជា​តារាចម្រៀង​កុងត្រា និង​ជា​អ្នកនិពន្ធ​ប្រចាំ​ផលិតកម្ម ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំលេង​ក្នុង​បទ​«​ក្មេង​ឌឺ​»​នៅលើ​ប្រព័ន្ធ​យូ​ធូប​ផងដែរ​។

​តោះ​ស្តាប់​កម្សាន្ត​បទ​ចម្រៀង បទ «​ជឿជាក់​! ជោគជ័យ​» ថា​ពិ​រោះ​នឹងមាន​អត្ថន័យ​បែបណា​?

#