អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នៅនេ​ប៉ាល់​បាន​កើនឡើង​ដល់​៥៥

289
ចែករម្លែក

​រដ្ឋាភិបាល​បាន​និយាយថា ចំនួន​អ្នក​ស្លាប់​នៅនេ​ប៉ាល់​ដោយសារ​ទឹកជំនន់​និង​បំណាក់​ដី​កាលពី​៣​ថ្ងៃ​កន្លងមកនេះ បាន​កើនឡើង​ដល់​៥៥​នាក់​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​១៤​ខែកក្កដា​​ដោយ​មាន​មនុស្ស​រាប់​សិប​នាក់​ជា​នាក់​កំពុង​បាត់​ខ្លួន​និង​រងរបួស​។​

​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត​ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះ​របស់​ពួកគេ ខណៈ​ដែល​ភ្លៀង​រដូវវស្សា​បាន​បន្ត​ធ្លាក់​នៅ​តំបន់​ជាច្រើន​នៅនេ​ប៉ាល់​ដែល​សម្បូរ​ភ្នំ​ច្រើន​នេះ​ចាប់តាំងពី​ថ្ងៃ​ព្រ​​ហ​ស្ប​តិ៍ដែ​លបាន​ធ្វើឱ្យ​លិចលង់​ដីធ្លី​និង​ផ្ទះ​ជាច្រើន​និង​បំផ្លាញ​ស្ពាន​និង​ផ្លូវ​នៅ​ទូទាំង​ប្រទេស​នេះ​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​មនុស្ស​៥៥​នាក់​ត្រូវ​បាន​បញ្ជាក់ថា​បាន​ស្លាប់ និង​មនុស្ស​៣៣​នាក់​បាន​រងរបួស​ហើយ​មនុស្ស​៣០​នាក់​បាត់​ខ្លួន​។​

​នៅ​ប្រទេស​ឥណ្ឌា នៅ​រដ្ឋ​Assam​ក៏​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្ងន់ធ្ងរ​ណាស់​ដែរ​ដោយ​មនុស្ស​១,៥​លាន​នាក់​បាន​ផ្លាស់​ទីជម្រក​និង​១០​នាក់​​បាន​ស្លាប់ ខណៈ​ដែល នៅ​ប្រទេស​បង​ក្លា​ដែស​មនុស្ស​១០​នាក់ បាន​ស្លាប់ និង មនុស្ស​ជិត​៥០០.០០០​នាក់​ផ្លាស់​ទីជម្រក ហើយ​ភូមិ​ចំនួន​២០០ ត្រូវបាន​ទឹកជំនន់​ជន់​លិច​៕ដោយ៖សុខា/sn

ប្រជាជន​រុញ​ម៉ូតូ​កាត់​ទឹក​ជំនន់​នៅ​ផ្លូវ​មួយ​នៅ​ទីក្រុង​Kathmandu ប្រទេស​នេ​ប៉ាល់​