ដោយ: សុផល / ភ្នំពេញ: អ៊ែមមឺរឹត ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតក្នុងពិភពលោក បានប្រកាសពីការវិលត្រឡប់មកវិញហើយរបស់កម្មវិធី My Emirates Pass ដែលជាកម្មវិធីផ្ដល់ជូនអត្ថប្រយោជន៍ប្រចាំរដូវកាលផ្តាច់មុខគេ។ កម្មវិធីនេះប្រែក្លាយ ប័ណ្ណហោះហើរតាម អ៊ែមមឺរឹតទៅជាបណ្ណសមាជិកពិសេសដែលអនុញ្ញាតឱ្យអតិថិជនទទួល បាននូវការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ជាច្រើននៅក្នុងទីតាំងជាង ៥០០ កន្លែងនៅទូទាំង ប្រទេស។ អតិថិជនរបស់ក្រុមហ៊ុន អ៊ែមមឺរឹត ឥឡូវនេះមានហេតុផលថ្មីទៀតហើយ ដើម្បីចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការស្វែងយល់ពីភាពទាក់ទាញ និងភាពល្បីល្បាញរបស់ទីកន្លែងជាច្រើនរបស់ទីក្រុងឌូបៃ។
អ្នកហោះហើរពីប្រទេសកម្ពុជាទៅកាន់ ឬ ឆ្លងកាត់ ទីក្រុង ឌូ បៃ ពីថ្ងៃទី ១ខែ មករារហូត ដល់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីបណ្ណសមាជិកពិសេសរបស់ក្រុមហ៊ុន អ៊ែមមឺរឹតដូចជា ការទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ ៣០ភាករយ សម្រាប់ការ មាស្សា ៥០% សម្រាប់ការកំសាន្យផ្សេងៗ ដូចជា ការលេងទឹក និង ការលេងកូនហ្គោល រួម ទាំង ៥០% សម្រាប់ការញ៉ាំអាហារនៅនៅតាមភោជនីយដ្ឋានទំនើបៗ និង ៣០% សម្រាប់ ផលិតផលនៅ ហាងល្បីៗ ដោយគ្រាន់តែបង្ហាញលិខិត ឆ្លងដែន និង អត្តសញ្ញាណប័ណ្ណ ត្រឹមត្រូវតែប៉ុណ្ណោះ។ អតិថិជនទាំងអស់អាចរកមើលការបញ្ចុះតម្លៃជាច្រើនរបស់កម្មវិធី My Emirates Pass តាមរយ: emirates.com/myemiratespass ។
ទីក្រុង ឌូ បៃ គឺជាកន្លែងកម្សាន្តនិងឈប់សំរាកដ៏ល្អឥតខ្ចោះដែលផ្តល់ ជូនភ្ញៀវទេសចរនូវការ ទិញទំនិញលំដាប់ថ្នាក់ពិភពលោក ការទស្សនាព្រះអាទិត្យរះពេញមួយឆ្នាំ និងភោជនីយដ្ឋាន ដ៏ទំនើបៗ។ អ្នទេសចរនឹងពេញចិត្តជាមួយនឹងភ្លើងពណ៌ទីក្រុងដ៏ស្រស់ស្អាត ទីកន្លែងវប្បធម៍និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរួមទាំងការសម្ដែង និងឧទ្យានបែបផ្សងព្រេងដ៏គួរឲ្យ កោតស្ញប់ស្ញែង៕ ល