អ្នក​ឡើង​ភ្នំ​៨​នាក់​ស្លាប់​ដោយ​ព្យុះ​ព្រិល​នៅ​តំបន់​ហេមពាន្ត​ក្នុងប្រទេស​នេ​ប៉ាល់​

1153
ចែករម្លែក

យ៉ាងតិចអ្នកឡើងភ្នំ៨នាក់មកពីក្រុមអ្នកឡើងភ្នំកូរ៉េខាងត្បូងបានស្លាប់នៅលើភ្នំហ្គើចា(Gurja)ក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីជំរំរបស់គេត្រូវព្យុះព្រិលវាយប្រហារ នេះបើតាមពួកមន្រ្តីបានបញ្ជាក់ប្រាប់កាលពីថ្ងៃសៅរិ៍ទី១៣តុលា។

សាកសពអ្នកឡើងភ្នំទាំង៨នាក់ រួមមានជនជាតិនេប៉ាល់ ជាមគ្គុទេសក៍ ត្រូវបានប្រទះឃើញនៅក្នុងគំនរជំរំដោយក្រុមអ្នកជួយសង្រ្គោះកាលពីដើមថ្ងៃសៅរិ៍ តែទីតាំងកើតហេតុមានពោរពេញដោយទឹកកកដែលបានរារាំងដល់ការងារស្វែងរកនិងដឹកយកសាកសព។

អ្នកនាំពាក្យប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា” យើងសន្មតថា ឧបទ្ទវហេតុនេះបង្កឡើងដោយព្យុះព្រិល ដោយសារដើមឈើបាក់និងតង់ត្រូវបំផ្លាញ។សូម្បីតែសាកសពក៏រាយប៉ាយ”។

អ្នកនាំពាក្យប៉ូលិសបានអោយដឹងថា មនុស្សទី៩កំពុងបាត់ខ្លួន។

ឧទ្ធម្ភាគចក្រមួយបានទៅដល់កន្លែងកើតហេតុនៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីក្រុងកាត្មាន់ឌូ តែមិនអាចចុះដោយសារផុងទឹកកក។ក្រុមជួយសង្រ្គោះមួយត្រូវរំពឹងថានឹងទៅដល់ទីនោះនៅថ្ងៃអាទិត្យ។

ក្រុមអ្នកឡើងភ្នំមកពីកូរ៉េខាងត្បូងនេះនិងមគ្គុទេសក៍របស់គេបានបោះជំរំនៅជើងភ្នំហ្គើចា កំពស់៧.១៩៣ម៉ែត្រ ដោយរង់ចាំអាកាសធាតុល្អដើម្បីអាចឡើងដល់កំពូលភ្នំ។

គីម ចាង-ហូ ដែលកាលពីឆ្នាំ២០១៣បានក្លាយជាអ្នកឡើងដល់កំពូលភ្នំខ្ពស់បំផុត១៤ក្នុងលោកបានលឿនជាងគេដោយមិនប្រើឧស្ម័នអុកស៊ីសែននោះ ត្រូវបានប្រកាសថាបានស្ថិតចំណោមអ្នកស្លាប់។

ហ្គើចា នៅជាប់ភ្នំ ដូឡាហ្គីរី ដែលជាភ្នំខ្ពស់បំផុតទី៧នៅលើលោក។ភ្នំនេះកម្រមានអ្នកផ្សងព្រេងឡើងណាស់ និងនៅឆ្នាំ១៩៦៩ក្រុមជប៉ុនមួយបានឡើងដល់កំពូលរបស់វាជាលើកដំបូង តែមិនមាននរណាម្នាក់បានឡើងទៅជាន់កំពូលរបស់វានៅរយៈពេល២២ឆ្នាំមកនេះ៕ដោយ:វាសនា

នេប៉ាល់មានភ្នំខ្ពស់បំផុត៨ក្នុងចំណោមភ្នំខ្ពស់បំផុតទាំង១៤នៅលើលោក រួមមានភ្នំអេវើរេស