អ្នក​ឧស្សាហ៍​ខ្សោយ ឬ​ដួលសន្លប់ គួរតែ​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ​

409
ចែករម្លែក
  • 1
    Share

មនុស្ស​មួយចំនួន​មាន​អារម្មណ៍​ថា វិលមុខ​ភ្លាមៗ មុននឹង​ពួកគេ​សន្លប់​។ ពួកគេ​ក៏​អាច​សម្គាល់ ការប្រែប្រួល​គំហើញ ចង្វាក់បេះដូង​លោត​លឿន បែកញើស និង​ចង្អោរ​។​

​ប្រសិនបើ​អ្នក​គិតថា អ្នកនឹង​សន្លប់ អ្នក​អាច​ធ្វើតាម​ជំ​ហ៊ាន​ដូចខាងក្រោម ៖
• ប្រសិនបើ​អាច សូម​គេង ៖ នេះ​អាចជួយ​ការពារ​រយៈពេល​នៃ​ការ​សន្លប់​ខណៈដែល​វា​អនុញ្ញាត ឲ្យ​ឈាម​ហូរ​ទៅកាន់​ខួរក្បាល​។ សូម​ប្រាកដថា អ្នក​ឈរ​យឺតៗ​នៅពេលដែល​អ្នកមាន​អារម្មណ៍ ធូរស្រាល ប្តូរ​ទីតាំង​អង្គុយ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ដំបូង បន្ទាប់​មកឈរ​។​
• អង្គុយ​ដោយ​ដាក​ក្បាល​ឲ្យ​ទាប​ចន្លោះ​ជង្គង់​របស់​អ្នក ៖ នេះ​នឹង​ជួយ​ឈាម​រត់​ទៅកាន់​ខួរក្បាល ទោះបីជា​វា​មិនល្អ​ដូចនឹង​គេង​ក៏ដោយ​។ នៅពេលដែល​អ្នកមាន​អារម្មណ៍​ធូរស្រាល​ធ្វើ​ចលនា​តិចៗ ទៅកាន់​ទីតាំង​អង្គុយ បន្ទាប់​មកឈរ​។​
• កុំ​ទុក​ឲ្យ​ខ្លួន​របស់​អ្នក​ខ្វះ​ជាតិ​ទឹក ៖ ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​នៅពេលដែល​ខ្លួន​កំពុង តែ​បាត់បង់​ជាតិ​ទឹក​ខ្លាំង ដែល​ត្រូវបាន​បង្កឡើង​ដោយ​បែកញើស ឬ​កំពុងតែ​ស្ថិតនៅក្នុង​អាកាស ធាតុ​ក្តី​។ ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​មុន អំឡុងពេល និង​ក្រោយ​ពេលធ្វើ​លំ​ហាត់ប្រាណ ឬ​លេង​កីឡា​។​
• រក្សា​ចរន្តឈាម ៖ ប្រសិនបើ​អ្នក​ត្រូវតែ​ឈរ ឬ​អង្គុយ​ក្នុង​រយៈពេល​យូរ​ទាញ​សាច់ដុំ​ជើង របស់​អ្នក ឬ​ខ្វែង​ជើង​របស់​អ្នក​ដើម្បី​ជួយ​ជម្រុញ​ដល់​លំហូរ​ឈាម​ទៅកាន់​បេះដូង និង​ខួរក្បាល ហើយ​ព្យាយាម​ដើម្បី​ជៀសវាង​ការ​ក្តៅ​ជ្រុល ឬ​រមួល​សាច់ដុំ​៕ ដោយ​: health.com.kh​