អ្នក​ឧស្សាហ៍​ជ្រុះ​សក់​គួរ​បំពេញ​វីតាមីន D និង​ដែក​ឱ្យបាន​គ្រប់​រាល់ថ្ងៃ​

1487
ចែករម្លែក

​អ្នកមាន​ដឹង​ទេ​ថា របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នកមាន​ទំនាក់ទំនង ជិតស្និទ្ធ​ជាមួយនឹង​ការរីក ចម្រើន​របស់ សរសៃសក់ ដោយ​ជា​មធ្យម​ក្នុង​មួយថ្ងៃ យើង​អាច​ជ្រុះ​ពី ៥០-១០០ សរសៃសក់ ប៉ុន្តែ​បន្ទាប់មក​សរសៃសក់​ថ្មី​នឹង​ដុះ​ចេញ ដើម្បី​បំពេញ​ការបាត់បង់​នោះ​វិញ ។​

​ក៏ប៉ុន្តែ​ប្រសិន​អ្នក​សង្កេតឃើញថា ចំនួន​សក់​ជ្រុះ​ស្រាប់តែ​ច្រើនជាង​ធម្មតា​ហើយ​សក់​ដែល​ដុះ​ឡើង វិញ​តិចជាង​នោះ គួរពិនិត្យមើល​របប​អាហារ​របស់ខ្លួន ។​
​ ​
​មូលហេតុ​បង្ក​ការ​ជ្រុះ​សក់ ទូទៅ​ច្រើន​ដោយសារ​សរីរាង្គ​ប្រកាស អាសន្ន​ស្ថាន​ភាពខ្វះ​វីតាមីន D និង​ដែក​។ ទោះបី​បញ្ហា​សក់​ស្តើង ឬ​សក់​ជ្រុះ​ច្រើន ក៏​អាច​ដោយសារ​ហ្សែ​ន​តំណពូជ​របស់ មនុស្ស​ម្នាក់ៗ តែ​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា បរិមាណ​ដែក​ក្នុង​សរីរាង្គ ទាប​ពេក ក៏​អាច​ទប់ស្កាត់​ការកកើត​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ​ជំនួយ​ឱ្យ​ដុះ​សក់ ។​
​ ​
​អាស្រ័យហេតុនេះ អ្នក​ត្រូវ​ធានា​ផ្គត់ផ្គង់​ឱ្យ​គ្រប់​បរិមាណ​វីតាមីន D និង​ដែក​ចាំបាច់​សម្រាប់ សរីរាង្គ​មួយ ថ្ងៃៗ ។ អ្នក​គួរ​បំពេញ​នូវ​អាហារ​សម្បូរ វីតាមីន D ដូចជា​ត្រី​សាល់​ម៉ុ​ន​, ផ្សិត​, ស៊ុត​, ហ្វ្រូ​ម៉ា​ត​, ទឹកដោះគោ​ស្រស់​… និង​អាហារ​សម្បូរ​ជាតិ​ដែក​មួយចំនួន ដូចជា ផ្កា​ស្ពៃខៀវ​, ពួយ​ឡេង​, ពពួក សណ្តែក​, គ្រាប់​ធញ្ញជាតិ​… ៘​

​ ​
​ក្រៅពី​យកចិត្តទុកដាក់​ដល់ របប​ជីវជាតិ​ប្រចាំថ្ងៃ នោះ​អ្នក​ក៏​គួរ​ចៀសវាង​នូវ​ទម្លាប់​បួន ដែល​បង្ក​ការ ជ្រុះ​សក់ រួមមាន​សិតសក់​ពេល​សក់ សើម​, ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ច្រើនពេក​, ប្រើ​សារជាតិ​គីមី​លើ​សក់​ញឹកញាប់ និង មិន​ការពារ​សក់​ពេលចេញ​វាល ៕